ទីក្រុង Da Nang បំផុសខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ ២០២៤

(VOVWORLD) - ក្នុងរយៈពេលកន្លងទៅ ការងារការពារ និងថែទាំកុមារត្រូវបានអាជ្ញាធរ និងអង្គភាព អង្គការសង្គមនានា និងសហគមន៍នៅទីក្រុងយកចិត្តទុកដាក់ពិសេស។
ទីក្រុង Da Nang បំផុសខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ ២០២៤ - ảnh 1ផ្តល់អំណោយដល់កុមារក្រីក្រ។ រូបថត៖ VOV

នាព្រឹកថ្ងៃទី ៧ មិថុនា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានរៀបចំពិធីបំផុសខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ ២០២៤ ក្រោមប្រធានបទ “ធ្វើសកម្មភាពជាក់ស្តែង ផ្តល់អាទិភាពដល់ធនធានសម្រាប់កុមារ”។

អញ្ជើញថ្លែងមតិក្នុងពិធី លោក Le Quang Nam អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងទៅ ការងារការពារ និងថែទាំកុមារត្រូវបានអាជ្ញាធរ និងអង្គភាព អង្គការសង្គមនានា និងសហគមន៍នៅទីក្រុងយកចិត្តទុកដាក់ពិសេស។ លោក Le Quang Nam បានអំពាវនាវឱ្យអង្គភាព និងមូលដ្ឋានបង្កើនការជួយឧបត្ថម្ភ និងថែទាំកុមារ អនុវត្តន៍វិធានការបង្ការ អន្តរាគមន៍ និងដោះស្រាយបញ្ហាកុមារប្រកបដោយប្រសិទ្ធភាព កាត់បន្ថយស្ថានភាពកុមារល្មើសច្បាប់កុមាររងការរំលោភបំពាន អំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ របួស លង់ទឹក គ្រោះថ្នាក់ចរាចរណ៍។ សកម្មភាពក្នុងឱកាស "ខែសកម្មភាពដើម្បីកុមារ" ត្រូវបានអនុវត្តន៍នៅទីក្រុងក្នុងឱកាសនេះ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបង្កើតឱកាសអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ និងសមភាពសម្រាប់កុមារទាំងអស់ ជាពិសេសគឺកុមារក្រីក្រ កុមារជាជនជាតិភាគតិច និងកុមារដែលមានស្ថានភាពលំបាកខ្លាំង។

ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang សមាគមសប្បុរសធម៌ទីក្រុង និងការពារសិទ្ធិកុមារ បានផ្ដល់អាហារូបករណ៍ និងអំណោយដល់កុមារដែលមានស្ថានភាពលំបាកនៅទីក្រុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ