ទីក្រុង Hue អភិរក្សវិមានសពទស្ដេច Tu Duc និងព្រះបរមរាជវាំង An Dinh ដោយប្រើរូប សណ្ឋានរូបភាពបែប 3D

(VOVWORLD) -ចាប់ពីថ្ងៃទី ១ ខែកក្កដា មជ្ឈមណ្ឌអភិរក្សកេរិ៍ដំណែលអតីតរាជធានី  Hue សហការជាមួយក្រុមហ៊ុន CyArk និង ក្រុមហ៊ុនបច្ចេកវិទ្យា Seagate (អាមេរិក) បានអនុវត្តគម្រោងសហប្រតិបត្តិការផ្នែកឌីជីថលនូវបណ្តុំឯកសារអំពីកេរិ៍ ដំណែលចំនួន២ រួមមានវិមានសពស្តេច Tu Duc និងព្រះបរមរាជវាំង An Dinh ។
ទីក្រុង Hue អភិរក្សវិមានសពទស្ដេច Tu Duc និងព្រះបរមរាជវាំង An Dinh ដោយប្រើរូប សណ្ឋានរូបភាពបែប 3D - ảnh 1 ទីក្រុង Hue អភិរក្សវិមានសពទស្ដេច Tu Duc និងព្រះបរមរាជវាំង An Dinh ដោយប្រើរូប សណ្ឋានរូបភាពបែប 3D

គម្រោងនេះត្រូវបានអនុវត្តតាមលក្ខណៈបច្ចេកវិទ្យារក្សាទុកដ៏ទំនើបដើម្បីជួយឲ្យការគ្រប់គ្រងនិងអភិរក្សកេរិ៍ដំណែលបស់វិមានសពស្ដេច Tu Duc និងព្រះបរម រាជវាំង An Dinh ដោយប្រើរូបសណ្ឋានរូបភាពបែប 3D ក៏ដូចជាផ្សព្វផ្សាយ រូបភាពបេតិកភណ្ឌ វប្បធម៌ពិភពលោករបស់ Hue ទៅកាន់ពិភពលោក។

ប្រសិទ្ធភាពនៃគម្រោងនេះគឺមិនត្រឹមតែឆ្លុះបញ្ចាំងពីផ្នែកបច្ចេកវិទ្យារក្សាទុកដ៏ ទំនើបក្នុងការគ្រប់គ្រងនិងអភិរក្សបេតិកភណ្ឌ Hue ដោយរូបភាពបែប 3D ក៏ដូចជា ការឃោសនានិងផ្សព្វផ្សាយអំពីតម្លៃវប្បធម៍ Hue ប៉ុណ្ណោះទេ ថែមទាំង អនុវត្តបច្ចេកវិទ្យាទំនើបនេះដើម្បីផ្សព្វផ្សាយចំណេះដឹងអំពីប្រវត្តិសាស្រ្តវប្បធម៌ និង ស្ថាបត្យកម្ម ដល់ប្រជាជនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ