ទីក្រុង Nha Trang ជាទីតាំងប្រព្រឹត្តការណ៍ដំបូងក្នុងឆ្នាំ APEC ២០១៧នៅវៀតណាម
|
ទីក្រុង Nha Trang ជាទីតាំងប្រព្រឹត្តការណ៍ដំបូងក្នុងឆ្នាំ APEC ២០១៧នៅវៀតណាម |
(VOV)_នាថ្ងៃទី១វិច្ឆិកា នៅទីក្រុង Nha Trang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាម លោក Nguyen Quoc Dung បានដឹកនាំក្រុមការងារជាដំណាងអនុគណៈកម្មការ
នៃគណៈកម្មាធិការជាតិ APEC២០១៧ មានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ គណៈ
កម្មាធិការប្រជាជនខេត្ត Khanh Hoa ស្ដីអំពីការត្រៀមរៀបចំលក្ខណះនានាសំរាប់សន្និ
សីទ វែទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក ( APEC) ២០១៧ នៅវៀតណាម។
រដ្ឋាភិបាលបានជ្រើសរើស ទីក្រុង Nha Trang ដើម្បីរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់
APEC លើកទីមួយ (SOM1) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨កុម្ភះ ដល់ថ្ងៃទី៣មិនាឆ្នាំ២០១៧
ដោយមានកិច្ចប្រជុំទាំងតូចទាំងធំចំនួន៨០ ហើយមានអង្គសន្និសីទចំនួន២៥០០នាក់
ចូលរួម។ សន្និសីទនេះជាព្រឹត្តិការណ៍ដំបូង សំរាប់ឆ្នាំ APEC ២០១៧ នៅវៀតណាម។ ទ
ន្ទឹមនឹងនោះ នៅ Nha Trang នឹងប្រព្រឹត្តទៅសន្និសីទអនុរដ្ឋមន្ត្រី ហិរញ្ញវត្ថុ APEC និង
សន្និសីទអភិបាលធនាគារជាតិ APEC ផងដែរ៕