ទីក្រុង Vung Tau ជាទីក្រុងថ្នាក់ទី១នៃខេត្ត Ba Ria Vung Tau

ទីក្រុង Vung Tau ជាទីក្រុងថ្នាក់ទី១នៃខេត្ត Ba Ria Vung Tau - ảnh 1
ទីក្រុង Vung Tau ( vungtaudulich.com)

(VOV)_ នាថ្ងៃទី ២៤ សីហា នៅទីក្រុង Vung Tau ខេត្ត Ba Ria Vung Tau បានប្រព្រឹត្ត ទៅពិធីប្រកាសជាសាធារណះសេចក្ដីសម្រេចចិត្តរបស់​នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអំពី ការទទួលស្គាល់ ទីក្រុង Vung Tau ជាទីក្រុង​ថ្នាក់​លេខ១ ចំណុះខេត្ត Ba Ria Vung Tau។ ថ្លែងមតិនៅពិធីនេះ ​លោក Nguyen Thien Nhan សមាជិកការិយាល័យ និងជាឧបនាយក
រដ្ឋមន្ត្រី​វៀតណាម បានសង្កត់ធ្ងន់ថា÷ ​ការដែលទីក្រុង Vung Tau ត្រូវបានទទួលស្គាល់​ជា
ទិក្រុងថ្នាក់​លេខ១នេះ ​បានចាត់ទុកជាការយកចិត្តទុកដាក់ និងការវាយតំលៃយ៉ាង​ខ្ពស់ របស់រដ្ឋាភិបាល ចំពោះរាល់លទ្ធផលដែលទទួលបានរបស់បក្សភាគ​ រដ្ឋអំណាចនិង ប្រជាជនទីក្រុង ក្នុងរយះពេលច្រើនឆ្នាំកន្លងទៅ។ ​ការក្លាយ​ទៅ​ជាទីក្រុងថ្នាក់ទី១ នឹង នាំមកនូវឱកាសងាយស្រួលជាច្រើន ដើម្បីទីក្រុង ​Vung Tau ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច
 ពិសេសគឺ​សេដ្ឋកិច្ច សមុទ្រ តភ្ជាប់ជាមួយការធានាការពារប្រទេស  និងសន្តិសុខតំបន់ ព្រំដែននិងលើ សមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ