ទីក្រុងHiroshimarរបស់ជប៉ុនរំលឹកខួបលើកទី៧០នៃ គ្រោះមហន្តរាយគ្រាប់បែកបរមាណូ

(VOVworld)-នាថ្ងៃទី៦សីហា រដ្ឋអំណាចទីក្រុង Hiroshima របស់ជប៉ុន បានរៀប ចំពិធីរំលឹកខួបលើកទី៧០ នៃទិវាអាមេរិកទម្លាក់ គ្រាប់បែកបរមាណូទៅលើក្រុង
នេះ។ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានមកដាក់កម្រងផ្កានិងចូលរួម
ពិធីរំលឹកនេះផងដែរ។ ចូលរួមក្នុងពិធីនេះ​ នៅមានតំណាងមកពីប្រទេសចំនួន
មួយរយផងដែរ។ ថ្លែងមតិក្នុងពិធី អភិបាលក្រុង លោក Kazumi Matsui បាន អំពាវនាវថ្នាក់ដឹកនាំទាំងអស់លើពិភពលោក ត្រូវស្តារឡើងវិញនូវការប្តេជ្ញាចិត្ត លុបបំបាត់ចោលអាវុធនុយក្លេអ៊ែរ ដេញតាមសន្តិភាព ដូចជាអ្វីៗដែលបានចែង
ក្នុង រដ្ឋធម្មនុញ្ញសន្តិភាពរបស់ជប៉ុន។ ក្រុងសេចក្តីថ្លែងការណ៍សន្តិភាព អភិបាល
ក្រុង Hiroshima បានចាត់ទុកថា ថ្នាក់ដឹកនាំសកលលោក គប្បីបង្ហាញនូវ ក្តី ស្រឡាញ់មនុស្សនិងបង្កើតយន្តការសន្តិសុខ ដោយឈរលើការជម្រុញទំនុក ទុកចិត្តគ្នាទៅវិញទៅមកតាមរយៈជំនួបសន្ទនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ