ទីក្រុងព្យុងយ៉ាងដាស់តឿនវ៉ាស៊ីនតោនឲ្យបានយល់ព្រមប្រកាសបញ្ចប់សង្គ្រាមកូរ៉េ

(VOVWORLD) - នាថ្ងៃទី៩ ខែសីហា សារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានស្នើសារជាថ្មីម្តងទៀតឱ្យសហរដ្ឋអាមេរិកឲ្យយល់ព្រមបញ្ចប់សង្គ្រាមកូរ៉េពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ ។
ទីក្រុងព្យុងយ៉ាងដាស់តឿនវ៉ាស៊ីនតោនឲ្យបានយល់ព្រមប្រកាសបញ្ចប់សង្គ្រាមកូរ៉េ  - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong Un 

យោងតាមបទអត្ថាធិប្បាយមួយដែលបានចេញផ្សាយនៅលើកាសែត Rodong Sinmun ដែលជាទីភ្នាក់ងារបញ្ចេញមតិរបស់គណបក្សពលករកូរ៉េខាងជើងបានសរឲ្យ ឃើញថា នេះវាជារឿង "មិនធម្មតា" ខណៈពេលដែលឃើញផ្ទាល់ភ្នែកនូវភាពមន្ទិល សង្ស័យនិងភាពខ្វែងគំនិតរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ។ កាសែតនេះក៏បានរំលឹកថាដល់ពេលធ្វើសកម្មភាពឆ្ពោះទៅប្រកាសបញ្ចប់សង្រ្គាមនេះផងដែរ។ ក្នុងកិច្ចប្រជុំកំពូលនាដើមខែមេសាឆ្នាំ២០១៨ ប្រធានធិបតីកូរ៉េខាងត្បូង លោក Moon Jea -In និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានយល់ព្រមបញ្ចប់ប្រកាស សង្គ្រាមនៅឆ្នាំនេះតាមរយៈកិច្ចប្រជុំត្រីភាគីរួមទាំង ប្រទេសកូរ៉េទាំងពីរនិងអាមេរិក ឬក៏ កិច្ចពិភាក្សាចតុភាគីរួមមានប្រទេសកូរ៉េទាំងពី អាមេរិក និងចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ