ទីក្រុងហូជីមិញនិងកូរ៉េខាងត្បូងសហការលើកកំពស់គុណភាពអប់រំ

(VOVWORLD) -នាថ្ងៃទី២ធ្នូ លេខារងអចិន្ត្រៃ យ៍គណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Tat Thanh Cang បានអញ្ជើញទទួលជួបជាមួយមូលនិធិមិត្តភាពកូរ៉េខាងត្បូង-អាស៊ី របស់កូរ៉េខាងត្បូង លោក Choi Jae-sung ។
ទីក្រុងហូជីមិញនិងកូរ៉េខាងត្បូងសហការលើកកំពស់គុណភាពអប់រំ - ảnh 1 ទីក្រុងហូជីមិញនិងកូរ៉េខាងត្បូងសហការលើកកំពស់គុណភាពអប់រំ

នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ នូវផែនការកសាងវិទ្យាសា្ថន បណ្តុះបណ្តាលលើកកំពស់ប្រសិទ្ធិភាពរបស់គ្រូ បង្រៀនវៀតណាម ឧបត្ថម្ភដោយមូលនិធិមិត្តភាពកូរ៉េខាងត្បូង-អាស៊ី។

        លោក Tat Thanh Cang បានស្នើថា នាពេលខាងមុខ មូលនិធិមិត្ត ភាពកូរ៉េ ខាងត្បូង-អាស៊ីគប្បីសហការយ៉ាងស្អិតរមួតជាមួយស្ថាប័នមានសមត្ថកិច្ចនានា របស់ទីក្រុងហូជីមិញ អនុវត្តការស្រាវជ្រាវជាក់ស្តែងអំពីគម្រងការវិទ្យាស្ថានពោល ខាងលើ ដើម្បីដាក់ចេញវិធីសាស្ត្រប្រកប ដោយប្រសិទ្ធភាពបំផុត នាំមកផលប្រ យោជន៍ជូនភាគីទាំងសង្ខាង។

        រីឯលោក Choi Jae-sung បានអះអាងថា កូរ៉ែខាងត្បូងត្រៀមជាស្រេចចែក រលែកជាមួយវៀតណាម ជាពិសេសគឺទីក្រុងហូជីមិញ អំពីបទពិសោធន៍លើក កំពស់គុណភាពអប់រំ សមត្ថភាពបណ្តុះបណ្តាល ជាពិសេសគឺការបំប៉ន់គ្រូ បង្រៀនតាមវិទ្យាល័យនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ