ទីក្រុងហូជីមិញនិងខេត្ត Aomori (ជប៉ុន) បង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់

(VOVWORLD) -នារសៀលថ្ងៃទី១២មករា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូ ជីមិញ លោក Nguyen Thanh Phong បានអញ្ជើញទទួលជួបជាមួយអភិបាលទីក្រុងចំនួន៣នៃ ខេត្ត Aomori របស់ជប៉ុនដែលកំពុងចូលរួមក្នុងព្រឹត្តិការ “ផ្សារណាត់ម្ហូបអាហារ Aomori ជប៉ុនឆ្នាំ២០១៨”នៅទីក្រុងហូជីមិញ។
ទីក្រុងហូជីមិញនិងខេត្ត Aomori (ជប៉ុន) បង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថតៈ hcmcpv.org.vn) 

នៅក្នុងជំនួបនេះ លោក Nguyen Thanh Phong បានចាត់ទុកថា ដំណើរ ទស្សនកិច្ចនៅទីក្រុងហូជីមិញលើកនេះ របស់ក្រុមការងារខេត្ត Aomori នឹងរួម ចំណែកបង្កើនថែមទៀត សកម្មភាពពាណិជ្ជកម្ម ផ្លាស់ប្តូរកសិផលនិងកិច្ចសហ ប្រតិបត្តិការរវាងសហគ្រាសនៃតំបន់ទាំងពីរ។

        តាងនាមក្រុមការងារខេត្ត Aomori លោក Kobayashi Makota អភិបាលក្រុង Hachinohe មានបំណងថា នាពេលខាងមុខ ទីក្រុងហូជីមិញនិងខេត្ត Aomori នឹង ជម្រុញរាល់កម្មវិធីសហប្រតិបត្តិការជាក់ស្តែងលើវិស័យដែលភាគីទាំងពីរមាន សក្កានុភាព ដូចជា កសិផល ជលផលមានគុណភាពខ្ពស់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ