ទីក្រុងហូជីមិញនឹងរៀបចំសន្និសីទពន្លឿនការវិនិយោគចូលមកស្រុក Cu Chi និង Hoc Mon

(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc គ្រោងនឹងអញ្ជើញចូលរួមហើយថ្លែង មតិបញ្ជាដឹកនាំនៅសន្និសីទ ក៏ដូចជាចុះទស្សនានិងជួបធ្វើការជាមួយសហគ្រាសមួយ ចំនួនលើភូមិសាស្ត្រស្រុកទាំង២ខាងលើផងដែរ។
ទីក្រុងហូជីមិញនឹងរៀបចំសន្និសីទពន្លឿនការវិនិយោគចូលមកស្រុក Cu Chi និង Hoc Mon - ảnh 1ទិដ្ឋភាពនៅសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៧ ខែមីនា។ (រូបថត៖ sggp.org.vn)
ក្នុងខែមីនា ទីក្រុងហូជីមិញនឹងរៀបចំសន្និសីទពន្លឿនការវិនិយោគចូលមកស្រុក Cu Chi និងស្រុក Hoc Mon។ នៅឯសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី៧ មីនា នៅមជ្ឈមណ្ឌលពន្លឿនពាណិជ្ជ កម្មនិងវិនិយោគទីក្រុងហូជីមិញ លោក Nguyen Phuc Vinh តំណាងមជ្ឈមណ្ឌលបានឲ្យដឹងថា សន្និសីទពន្លឿនការវិនិយោគចូលមកស្រុក Cu Chi និង Hoc Mon នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “នគរទំនើបនិងអេកូឡូស៊ី”។ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc គ្រោងនឹងអញ្ជើញចូលរួមហើយថ្លែង មតិបញ្ជាដឹកនាំនៅសន្និសីទ ក៏ដូចជាចុះទស្សនានិងជួបធ្វើការជាមួយសហគ្រាសមួយ ចំនួនលើភូមិសាស្ត្រស្រុកទាំង២ខាងលើផងដែរ។
នៅខាងក្រៅសន្និសីទ ក៏នឹងប្រព្រឹត្តទៅពិព័រណ៍របស់គម្រោងចំនួន៥៥សំដៅ អំពាវនាវការវិនិយោគ ហើយឧទ្ទេសនាមអំពីផលិតផលកសិកម្មបច្ចេកវិទ្យាខ្ពស់នៃ ស្រុកទាំង២ ពាក់ព័ន្ធដល់វិស័យហេដ្ឋារចនាសម្ព័ន្ធ ចរាចរណ៍ ការកែលម្អនគរ ឧស្សាហកម្ម កសិកម្ម ដោយមានដើមទុនវិនិយោគតាមការគ្រោងទុកប្រមាណ ២៨៥.០០០ពាន់លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ