ទីក្រុងហូជីមិញនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទេសចរណ៍និងវិនិយោគ

ទីក្រុងហូជីមិញនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទេសចរណ៍និងវិនិយោគ - ảnh 1
ប្រធានគណៈកម្មាធិការប្រជាជនទៅក្រុងហូជីមិញ លោក Nguyen Thanh Phongទទួលជួបជាមួយលោក Keth Pitt អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោគអូស្ត្រាលី
(រូបថតៈ Thanh Vũ/TTXVN)

(VOVworld)-នៅក្នុងជំនួបជាមួយលោក Keth Pitt អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ទេសចរណ៍និងវិនិយោគអូស្ត្រាលី នាថ្ងៃទី៥មេសា ប្រធានគណៈកម្មាធិការប្រជាជន​
ទៅក្រុងហូជីមិញ លោក Nguyen Thanh Phong បានចាត់ទុកថា ដំណើរទស្សនកិច្ច
ការងារនៅវៀតណាមលើកនេះរបស់គណៈប្រតិភូអូស្ត្រាលី នឹងរួមចំណែកជម្រុញ
រាល់សកម្មភាពសហប្រតិបត្តិការពហុបែបរវាងប្រទេសទាំងពីរ និងតំបន់នានារបស់
អូស្ត្រាលីជាមួយទីក្រុងហូជីមិញ។ លោក Nguyen Thanh Phong បានអះអាងថា
រដ្ឋអំណាចទីក្រុងហូជីមិញ ត្រៀមជាស្រេចផ្ទៀងស្តាប់និងបង្កលក្ខណៈងាយស្រួល
សម្រាប់វិនិយោគិនបរទេស ក្នុងនោះមានសហគ្រាសអូស្ត្រាលីមកវិនិយោគ ធ្វើអាជីវ
កម្មយូអង្វែង។ ទីក្រុងហូជីមិញមានបំណងជម្រុញរាល់សកម្មភាពសហប្រតិបត្តិការ
 ជាមួយតំបន់នានារបស់អូស្ត្រាលីលើគ្រប់វិស័យជាពិសេសលើវិស័យ ទេសចរណ៍
អប់រំ កសិកម្មបច្ចេកវិទ្យាខ្ពស់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ