ទីក្រុងហីជីមិញបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបារំាង ហ៊ុងគ្រីនិងជប៉ុន

(VOVWORLD) -នាថ្ងៃទី១២តុលា លេខា គណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអញ្ជើញជួបសន្ទនាជាមួយ លោក Vincent Floreani អគ្គកុងស៊ុលបារាំង ប្រចាំនៅទីក្រុងហូជីមិញ និងលោក Fabrice Richy នាយកស្ថាប័នអភិវឌ្ឍន៍បារាំង (AFD) ប្រចាំនៅវៀតណាម។ 

នៅទីនេះ លោក Nguyen Thien Nhan ឲ្យដឹងថា ទីក្រុងហូជី មិញមានបំណងថា AFD នឹងបន្តជម្រុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងបារាំង ជាមួយទីក្រុងហូជីមិញនាពេលខាងមុខ។

ទីក្រុងហីជីមិញបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបារំាង ហ៊ុងគ្រីនិងជប៉ុន - ảnh 1

ទីក្រុងហីជីមិញបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបារំាង ហ៊ុងគ្រីនិងជប៉ុន

        ក្នុងថ្ងៃដដែល ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានអញ្ជើញទទួលជួបជាមួយលោក Bus Szilveszter អនុរដ្ឋលេខាធិ ការ ក្រសួងការបរទេសនិងសេដ្ឋកិច្ចកិច្ចការបរទេសសាធារណរដ្ឋហ៊ុងគ្រី ដែលកំពុង បំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។ នៅក្នុងជំនួបនេះលោក Nguyen Thanh Phong បានចាត់ទុកថា សក្កានុភាពសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិង ហ៊ុង គ្រីនៅមានច្រើនណាស់ ហើយនាពេលខាងមុខ ភាគីទាំងពីរ គប្បីជម្រុញថែម ទៀតរាល់សកម្មភាពសហប្រតិបត្តិការ អនុវត្តជាក់ស្តែងបណ្តាកិច្ចព្រមព្រៀងតាមរយៈ គំរោងការនិងកម្មវិធីសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ។

   ក៏ក្នុងថ្ងៃទី១២តុលា លោក Nguyen Thanh Phong បានអញ្ជើញទទួលជួបជាមួយ លោក Nobou Okunoki អភិបាលទីក្រុង Kawaguchi (ជប៉ុន) ដែលកំពុងបំពេញទស្សន កិច្ចការងារនៅទីក្រុងហូជីមិញ។ នៅក្នុងជំនួបនេះ លោក Nguyen Thanh Phong មាន បំណងជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសជប៉ុន ក្នុងនោះមាន ទីក្រុង Kawaguchi នាំមកផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ