ទីក្រុងហូជីមិញប្រគល់រង្វាន់ Pham Ngoc Thach លើកទី៤

ទីក្រុងហូជីមិញប្រគល់រង្វាន់ Pham Ngoc Thach លើកទី៤ - ảnh 1
ទីក្រុងហូជីមិញប្រគល់រង្វាន់ Pham Ngoc Thach លើកទី៤ (VOV)

        Vovworld-នាយប់ថ្ងៃទី២៨កុម្ភៈសម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំ​ពិធី
​លើកដម្កើងនិងប្រគល់រង្វាន់ Pham Ngoc Thach សំរាប់គ្រូពេទ្យវ័យក្មេងគំរូ​ចំនួន​២៩
នាក់របស់ទីក្រុង។ នេះជាវេជ្ជបណ្ឌិតគ្រូពេទ្យដែលកំពុងធ្វើការនៅ​ទីក្រុងហូជីមិញ
ដែលមានការរួមចំណែកឆ្នើមក្នុងសកម្មភាពថែទាំសុខភាព​ពិនិត្យព្យាបាលជំងឺ។
គ្រូពេទ្យ Do Thi Ly ដែលកំពុងបំពេញការងារនៅ​វិទ្យាស្ថាន​វេជ្ជសាស្ត្រឧសថបុរាណ
ទីក្រុងហូជីមិញដែលទទួលបានរង្វាន់ Pham Ngoc Thach លើកទី៤បានឲ្យដឹងថា៖

“ដោយការផ្ដើមគំនិតរបស់ខ្ញុំបានជួយឲ្យអ្នកជំងឺមិនត្រូវរងចាំយូរទន្ទឹមនឹងនោះ
សន្សំសំចៃសម្ភារៈសំរាប់ស្ថាប័ន។ ខ្ញុំធ្វើ ខ្ញុំរួមវិភាគទានដែលទទួលបាន​រង្វាន់​គឺខ្ញុំ
មានមោទនភាពដែលបានធ្វើការក្នុងផ្នែកវេជ្ជសាស្ត្រ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ