ទីក្រុងហូជីមិញរំលឹកខួបអនុស្សាវរីយ៍លើកទី២២៧ឆ្នាំនៃទិវាបុណ្យជាតិអូស្រ្តលី

ទីក្រុងហូជីមិញរំលឹកខួបអនុស្សាវរីយ៍លើកទី២២៧ឆ្នាំនៃទិវាបុណ្យជាតិអូស្រ្តលី - ảnh 1

(VOVworld) - នាថ្ងៃទី២៣ មករា សម្ព័ន្ធបណ្ដាអង្គការមិត្តភាព​ សមាគមមិត្តភាព វៀតណាម-អូស្ត្រាលីនៃទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានរៀបចំពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី២២៧ឆ្នាំនៃទិវាបុណ្យជាតិអូស្រ្តលី​ (ថ្ងៃទី២៦ មករា
១២៨៨)។ថ្លែងមតិនៅពិធីនេះ លោក Luong Van Ly ប្រធានសមាគមមិត្តភាព វៀតណាម-អូស្ត្រាលីនៃទីក្រុងហូជីមិញបានចាត់ទុកថា៖ ក្នុងអំឡុង៤០ឆ្នាំចាប់ តាំងពីពេលបង្កើតទំនាក់ទំនងការទូតមក ចំណងមិត្តភាពរវាងប្រជាជននៃ ប្រទេសទាំង២ត្រូវបានអះអាងនិងកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ។ជាពិសេសគឺ តាំងពីពេលប្រទេសទាំង២បង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យនាខែកញ្ញា ឆ្នាំ
២០០៩មក ទំនាក់ទំនងវៀតណាម-អូស្ត្រាលីកាន់តែត្រូវបានពង្រឹងរឹងមាំ
អភិវឌ្ឍន៍ យ៉ាងទូលំទូលាយលើគ្រប់វិស័យ។លោក John McAnulty អគ្គកុងស៊ុល
អូស្រ្តាលី ប្រចាំនៅទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្នវៀតណាមគឺជា
ដៃគូ១ក្នុង ចំណោមដៃគូសំខាន់បំផុតរបស់អូស្ត្រាលីនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក។
ក្នុងទំនាក់ ទំនងសេដ្ឋកិច្ច ប្រទេសទាំង២មានប្រវត្តិសាស្ត្រ១ដ៏យូរអង្វែងអំពី
ពាណិជ្ជកម្ម និងកិច្ចសហប្រតិបតិ្តការ ប្រការនេះនឹងបន្តអភិវឌ្ឍន៍នាពេលខាង
មុខ និងពង្រឹង ថែមទៀតទំនាក់ទំនងរវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ