ទីក្រុងហាណូយធ្វើវិមជ្ឈការ ប្រគល់អំណាចយ៉ាងខ្លាំងក្លា ដើម្បីលើកកម្ពស់ស្មារតីផ្តួចផ្តើមគំនិតច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ

(VOVWORLD) - សម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី១៥ មានអត្ថន័យសំខាន់សម្រាប់រដ្ឋធានីហាណូយ ព្រោះរដ្ឋសភានឹងពិចារណាអនុម័តច្បាប់រដ្ឋធានី (ធ្វើវិសោធនកម្ម) ដោយមានយន្តការពិសេសលេចធ្លោជាច្រើន ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍន៍ផ្ទៃក្នុង។ 
ទីក្រុងហាណូយធ្វើវិមជ្ឈការ ប្រគល់អំណាចយ៉ាងខ្លាំងក្លា ដើម្បីលើកកម្ពស់ស្មារតីផ្តួចផ្តើមគំនិតច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ - ảnh 1បឹង Truc Bach និងបឹងខាងលិចមានភាពស្រស់ស្អាតរៀងៗខ្លួននៃ "បឹងក្នុងទីក្រុង" ដែលជាលក្ខណៈនៃរដ្ឋធានីហាណូយ ដែលគ្របដណ្តប់យ៉ាងពេញលេញនៅក្នុងលំហស្ថាបត្យកម្មនៃទីក្រុង (រូបគំនូរ៖ Trong Dat/TTXVN)

កិច្ចប្រជុំក៏នឹងពិចារណា និងផ្តល់យោបល់លើការកែសម្រួលផែនការទូទៅសម្រាប់ការសាងសង់រដ្ឋធានីដល់ឆ្នាំ ២០៤៥ ចក្ខុវិស័យដល់ឆ្នាំ ២០៦៥ និងផែនការមេសម្រាប់រដ្ឋធានីហាណូយរយៈពេល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ជាមូលដ្ឋានដើម្បីតម្រង់ទិសលំហសម្រាប់ការសាងសង់និងអភិវឌ្ឍន៍រដ្ឋធានី។

នេះជាព័ត៌មានដែលត្រូវបានលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុងហាណូយ លោក Dinh Tien Dung ប្រកាសក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅអង្គភាពបោះឆ្នោតលេខ ១ (នៃបណ្តាខ័ណ្ឌ Ba Dinh, Dong Da, Hai Ba Trung) មុនសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ អាណត្តិ ២០២១-២០២៦។

លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុងហាណូយ លោក Dinh Tien Dung បានសង្កត់ធ្ងន់ថា ស្មារតីរួមក្នុងការដឹកនាំ និងទិសដៅរបស់គណៈកម្មាធិការបក្សទីក្រុងគឺតែងតែច្នៃប្រឌិតថ្មី; បក្សដឹកនាំយ៉ាងទូលំទូលាយលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម; នាពេលខាងមុខ នឹងបន្តក្នុងស្មារតីនោះ ពិសេសជំរុញវិមជ្ឈការ និងផ្ទេរអំណាចទៅគ្រប់លំដាប់ថ្នាក់ សាខាស្រុក ក្រុង ដើម្បីលើកកម្ពស់ស្មារតីផ្តួចផ្តើមគំនិតច្នៃប្រឌិត ហ៊ានគិត និងហ៊ានធ្វើរបស់មូលដ្ឋាន។ គោលដៅសំខាន់គឺការលើកកម្ពស់គុណភាពការងារតាមរយៈការច្នៃប្រឌិត និងដោះស្រាយយ៉ាងមានប្រសិទ្ធភាពនូវតម្រូវការពីជីវភាពរស់នៅ ជាពិសេស បញ្ហាកើតចេញពីជីវភាពរស់នៅរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ