ទីក្រុងហាណូយបានអនុម័តលើសេចក្តីសម្រេចចំនួន ១៥ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

(VOVWORLD) - សម័យប្រជុំលើកទី៧ នៃក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ បានបិទបញ្ចប់នាព្រឹកថ្ងៃទី៨ ខែកក្កដា។ ទីក្រុងបានអនុម័តលើរបាយការណ៍ចំនួន ១៦ និងសេចក្តីសម្រេចចំនួន ១៥ ដែលជាយន្តការ និងគោលនយោបាយធ្វើជាមូលដ្ឋានច្បាប់ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាជនឲ្យបានទាន់ពេលវេលា លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សន្តិសុខ និងការពារជាតិរបស់ទីក្រុង។
ទីក្រុងហាណូយបានអនុម័តលើសេចក្តីសម្រេចចំនួន ១៥ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម - ảnh 1ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ លោក Nguyen Ngoc Tuan ថ្លែងសុន្ទរកថាបិទសម័យប្រជុំ។ (រូបថត៖ VOV)

ទីក្រុងហាណូយបានបោះឆ្នោត អនុម័តលើសេចក្តីសម្រេចស្តីពីភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការចំណូលនិងចំណាយថវិកាក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២២ រួមមានក្រុមភារៈកិច្ចនិងដំណោះស្រាយសំខាន់ៗចំនួន៦ ដែលក្នុងនោះផ្តោតលើការដោះស្រាយការលំបាក និងជួយឧបត្ថម្ភផលិតកម្ម និងអាជីវកម្ម លើកស្ទួយ ស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ទីក្រុងក៏បានអនុម័តលើសេចក្តីសម្រេចស្តីពីកម្មវិធីអភិវឌ្ឍន៍លំនៅដ្ឋានក្នុងទីក្រុងហាណូយ ដំណាក់កាល ២០២១-២០៣០។ តាមនោះ ខិតខំប្រឹងប្រែងតស៊ូដើម្បីឲ្យ ១០០% នៃសួនឧស្សាហកម្ម និងតំបន់កែច្នៃផលិតផលនៃទីក្រុង មានតំបន់លំនៅដ្ឋានសង្គមសម្រាប់បម្រើកម្មករ និងពលករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ