ទីក្រុងហាណូយរៀបចំសកម្មភាពវប្បធម៌សិល្បៈរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ

(VOVworld)-ក្នុងឪកាសរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រ
យុទ្ធថ្ងៃទី១៩ធ្នូនោះ សកម្មភាពវប្បធម៌សិល្បៈជាច្រើនបានប្រព្រឹត្តទៅនៅទីក្រុង
ហាណូយ សំដៅរំលឹកឡើងវិញប្រពៃណីបដិវត្តន៍ដ៏អង់អាចក្លាហាននិងបំផុស
ចលនាស្នេហាជាតិ មោទនភាពជាតិក្នុងប្រជាជនគ្រប់ស្រទាប់។ នាយប់ថ្ងៃទី១៧
និង ទី១៨ធ្នូ នៅមជ្ឈមណ្ឌលវប្បធម៌ កីឡា និងបណ្តាមណ្ឌលឧស្សាហកម្មនៃខ័ណ្ឌ
ស្រុក ទាំង៣០លើទូទាំងទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីសិល្បៈស្ងើច
សរសើរបក្ស ស្ងើចសរសើរលោកប្រធានហូជីមិញ និងប្រពៃណីប្រវត្តិសាស្ត្រដ៏រុង
រឿងរបស់កង ទ័ពនិងប្រជាជនរដ្ឋធានី។នៅសួនឧទ្យាន Ly Thai To ក៏បានរៀបចំ
ការតាំងពិព័រណ៍ រូបថតនិងបញ្ជាំងខ្សែភាពយន្តឯកសារ ស្តីពីរយៈពេល៧០ឆ្នាំនៃ
ទិវាប្រទេសជាតិទាំង មូលតស៊ូប្រយុទ្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ