ទឹកសមុទ្រនៅភូមិភាគកណ្ដាលវៀតណាមទទួលបានបទដ្ឋាននានា

ទឹកសមុទ្រនៅភូមិភាគកណ្ដាលវៀតណាមទទួលបានបទដ្ឋាននានា - ảnh 1
ទឹកសមុទ្រនៅភូមិភាគកណ្ដាលវៀតណាមទទួលបានបទដ្ឋាននានា

          (VOV)_នាថ្ងៃទី២២ សីហា នៅខេត្ត Quang Tri (ភាគកណ្ដាលវៀត​ណាម) ​បានប្រ
ព្រឹត្តទៅសន្និសីទប្រកាសលទ្ធផលនៃការវាយតំលៃអំពីស្ថានភាពបរិស្ថានសមុទ្រ ពីខេត្ត 
Ha Tinh ដល់ខេត្ត Thua Thien – Hue។ ថ្លែងមតិនៅទីនេះ​ លោក​ Tran Hong Ha រដ្ឋមន្ត្រី
ក្រសួងធនធាន និងបរិស្ថានបានសង្កត់ធ្ងន់ថា៖ ខែមេសា​ឆ្នាំ២០១៦ សមុទ្រនៅភូមិ
ភាគកណ្ដាលវៀតណាម បានកើតមានឡើងវិបត្តិ​បរិស្ថាន បណ្ដាលអោយត្រីក្នុងតំបន់
នេះស្លាប់យ៉ាងច្រើន។ នាថ្ងៃទី២៨មិថុនាឆ្នាំ​២០១៦ក្រុមហ៊ុន Formusa ទទួលខុសត្រូវអំ
ពីបញ្ហានេះ និងបានសូមទោស​ប្រជាជន​ក្នុងទូទាំងប្រទេស។

          ក្រសួងធនធាននិងបរិស្ថានបានសន្និដ្ឋានថា៖ គុណភាពបរិស្ថានសមុទ្រនៅតំ
បន់នេះ បានស្ថិតនៅក្នុងការកំណត់ និងបទដ្ឋាននានារបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ