ទទួលឯកសារដែលទាក់ទិនដល់អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះHoang Sa និង Truong Sa

គណះកម្មាធិការប្រជាជនស្រុក Hoang Sa ទីក្រុង Da Nang ( ភាគ​កណ្ដាលវៀត
ណាម) ទើបនឹង បានទទួលឯកសារថ្លៃថ្នូរចំនួន ជាង៩០ ដែលទាក់ទិនដល់អធិបតេយ្យ ភាពរបស់វៀតណាម ចំពោះប្រជុំកោះHoang Sa និង Truong Sa ដោយលោក Tran Thang ជាអាណិកជនវៀតណាម​នៅ​អាមេរិក ផ្ដល់ជូន។ ឯកសារនេះរួមមានផែនទីចំនួន ៩១  ដោយបណ្ដាប្រទេសលោកខាងលិចបោះពុម្ភផ្សាយ ក្នុងបណ្ដាទស្សវត្សរ៍ ទី ១៦ ដល់
ទី១៩ បានគូរ ឬ កត់សម្គាល់ បណ្ដាប្រជុំកោះ Hoang Sa និង Truong Sa ចំណុះអធិបតេយ្យ​ភាព​របស់វៀតណាម ដែលសារមន្ទីមួយចំនួននៅអាមេរិក កំពុងរក្សារទុក។​ បណ្ដាឯកសារ នេះ នឹងបានដាក់តាំងបង្ហាញនៅទីក្រុងDa Nang   ខេត្ត Thua Thien Hue   ទីក្រុងហូជីមិញ 
និងខេត្ត Khanh Hoa ក្នុងសប្ដាហ៍​សមុទ្រ ​ឆ្នាំ ២០១៣៕
ទទួលឯកសារដែលទាក់ទិនដល់អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះHoang Sa និង Truong Sa - ảnh 1
ផែនទី Prevost Bellin (អាលឺម៉ង់) បោះពុម្ភផ្សាយ ឆ្នាំ 1747 អះអាងនូវអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះHoang Sa និង Truong Sa (http://60s.com.vn/)

ប្រតិកម្មទៅវិញ

ផ្សេងៗ