ទំនាក់ទំនងរវាងចិននិងជប៉ុនកើតតានតឹងជាថ្មីម្តងទៀត

ទំនាក់ទំនងរវាងចិននិងជប៉ុនកើតតានតឹងជាថ្មីម្តងទៀត - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ១៨ តុលា ចិនបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅ ចិនសំដៅពិភាក្សាអំពីរឿងហេតុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជប៉ុនរួមជាមួយសមាជិក
សភាចំនួន ១៥០ រូប បានទៅទស្សនានៅវិហារ Yasukuni ដែលជាទីកន្លែងសការ
បូជាបណ្ដាទាហានជប៉ុនដែលបាត់បង់ជីវិតក្នុងសង្គ្រាមលោកទី ២។ នេះគឺជា
លើកទី ២ ក្នុងរយៈពេល ២ ថ្ងៃជាបន្តបន្ទាប់កន្លងមក ចិនបានឡើងសម្លេង
ប្រឆាំងជំទាស់ ចំពោះកាយវិការពោលខាងលើរបស់ជប៉ុន។ ថ្លែងមតិក្នុងសន្និសីទ
ការសែត នាថ្ងៃ ដ៏ដែល អ្នកនាំពាក្យក្រសួងការបរទេសចិន​ លោកស្រី Hua
Chunying បានចាត់ ទុកថា៖ បណ្ដាសមាជិករដ្ឋាភិបាលជប៉ុនទាំងតែទៅទស្សនា
នៅវិហារ Yasukuni គឺអំពើលាក់បាំងការពិតរបស់ប្រវត្តិសាស្ត្រ។ មុននោះ ចិនក៏
បានព្រមាននាយករដ្ឋ មន្ត្រីជប៉ុន លោក Shinzo Abe មិនគប្បីទៅទស្សនានៅវិហារ
Yasukuni នេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ