ទំនាក់ទំនងរុស្ស៊ី - ចិនឈានចូលយុគសម័យថ្មី

(VOVWORLD) -       ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀពូ ទីន កាលពីថ្ងៃទី ១៨ ខែកញ្ញាបានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្រ្តីចិន លោក Li Ke qiang នៅវិមានក្រឹមឡាំង ក្នុងឱកាសដែលលោកទៅបំពេញទស្សនកិច្ចនៅប្រទេស រុស្ស៊ី ចាប់ពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ១៨ ខែកញ្ញា។ ថ្នាក់ដឹកនាំ រុស្ស៊ីបានសំដែងនូវការជឿជាក់ថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិននឹងបង្កើតរបកគំឃើញមួយសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ទំនាក់ទំនងរុស្ស៊ី - ចិនឈានចូលយុគសម័យថ្មី - ảnh 1នាយករដ្ឋមន្រ្តីចិនលោក Li Keqiang និង នាយករដ្ឋមន្រ្តីរុស្ស៊ីលោក  Dmitri Medvedev (រូបថត៖ vtc.vn)

ថ្លែងមតិនៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Keqiang ប្រធានាធិបតី   រុស្ស៊ីលោកវ្លាឌីមៀពូទីន បានអះអាងថារុស្ស៊ីនិងចិនពិតជាមានទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រដែលកំពុងអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូលើគ្រប់ជ្រុង    ជ្រោយ។ ប្រការនេះជាអាទិភាពមួយនៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់រុស្ស៊ី។ ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះក៏បានទទួលស្គាល់ចំពោះការរួមចំណែកដ៏ធំធេងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ របស់នាយករដ្ឋមន្រ្តីចិនលោក Li Keqiang ក៏ដូចជាប្រធានរដ្ឋចិនលោក ស៊ីជីនពីង ក្នុងការអភិវឌ្ឍទំនាក់ទំនងរុស្ស៊ី - ចិនផងដែរ ។

រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានជូនដំណឹងដល់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនអំពីជំនួបជាប្រចាំលើកទី ២៤ របស់លោកជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក  Dmitri Medvedev នៅទីក្រុង Saint Peterburg នាថ្ងៃទី ១៧ ខែកញ្ញា។ លោក Li Keqiang ក៏បានក្រើនរំលឹកថាក្នុងបរិបទដែលមានអស្ថិរភាពនយោបាយ សេដ្ឋកិច្ចអន្តរជាតិនោះ ចិននិងរុស្ស៊ីបានបង្កើនកិច្ចសហប្រតិបត្តិការមិនត្រឹមតែដើម្បីជំរុញការអភិវឌ្ឍប្រទេសទាំងពីរតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍតំបន់និងពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ