ទំនាក់ទំនងរុស្ស៊ី-អាមេរិកសំខាន់ជាងបើប្រៀបនឹងរឿងហេតុដែលទាក់ទិកដល់ Edward Snowden

ទំនាក់ទំនងរុស្ស៊ី-អាមេរិកសំខាន់ជាងបើប្រៀបនឹងរឿងហេតុដែលទាក់ទិកដល់ Edward Snowden - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (Image: Vietnamplus)

(VOVworld) – ថ្លែងមតិនៅទីក្រុង Chita នាថ្ងៃទី ១៧ កក្កដា ប្រធានាធិបតីរុស្ស៊ី លោក
Vladimir Putin បានអះអាងថា​៖ ទំនាក់ទំនងរុស្ស៊ី-អាមេរិក​សំខាន់ជាងបើប្រៀបនឹង ជំលោះជុំវិញរឿងហេតុដែលទាក់ទិកដល់អតីតចារបុរសអាមេរិក លោក Edward
Snowden។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក  Putin បានចាត់ទុក​
ថា៖ រឿងហេតុទាក់ទិនដល់ Snowden និងបណ្ដារឿងហេតុដូចគ្នាមិនគប្បីធ្វើឲ្យទំនាក់ ទំនងទ្វេភាគីស្មុគស្មាញទេ។ លោក Putin បានអះអាងទៀតថា៖ គោលដៅអភិវឌ្ឍន៍
ទំនាក់ទំនងរុស្ស៊ី-អាមេរិកគឺជាភារកិច្ចសំខាន់របស់រុស្ស៊ី។ រុស្ស៊ីមាន គោលនយោបាយ
កិច្ចការបរទេស​ឯករាជ្យ ដូច្នេះ បណ្ដាដៃគូរបស់រុស្ស៊ីយល់ច្បាស់គោលដៅនេះ។ ការពិនិត្យរបស់ប្រធានាធិបតីរុស្ស៊ីត្រូវបាននាំចេញ បន្ទាប់ពី អាមេរិកឡើងសម្លេង
ប្រឆាំងជំទាស់សំណើរសុំភៀសខ្លួនជាបណ្តោះអាសន្ននៅរុស្ស៊ីរបស់ Snowden។
ប្រធានាធិបតី Putin ក៏បានឲ្យដឹងថែមទៀតថា៖ អ្នកមានសមត្ថកិច្ច រុស្ស៊ីគ្មាន
បំណងស្វែងយល់លំអិតអំពីសកម្មភាពរបស់ Snowden ទេ។ រុស្ស៊ីបានព្រមានអតីត
ចារបុរសអាមេរិកថា៖ មូស្គូមិនយល់ព្រមរាល់សកម្មភាពណាមួយ ដែលអាចជះ
ឥទ្ធិពលអក្រក់ដល់ទំនាក់ទំនងរុស្ស៊ី-អាមេរិក ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ