ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាបំពេញទស្សនកិច្ចជាផ្លូវការនៅសឹង្ហបុរី

ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាបំពេញទស្សនកិច្ចជាផ្លូវការនៅសឹង្ហបុរី - ảnh 1
នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី
Aung San Suu Kyi កាលពីថ្ងៃទី៣០ វិច្ឆិកា (រូបថត៖ EPA/TTXVN)

(VOVworld) - នាថ្ងៃទី៣០ វិច្ឆិកា ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា
លោកស្រី Aung San Suu Kyi បានទៅបំពេញទស្សនកិច្ចជាផ្លូវការក្នុងរយៈពេល៣ថ្ងៃ
នៅសឹង្ហបុរី។ថ្លែងមតិនៅជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះលោក
 Lee Hsien Loong លោកស្រី Suu Kyi អះអាងថា មីយ៉ាន់ម៉ាកំពុងប្រឈម មុខនឹងការ
សាកល្បងជាច្រើន ប៉ុន្តែដោយមានការជួយឧបត្ថម្ភពីដៃគូនៅក្នុងនិងក្រៅប្រទេស
នោះ ប្រជាជននិងរដ្ឋាភិបាលមីយ៉ាន់ម៉ាអាចផ្លាស់ប្ដូរហើយជំនះពុះពារលើការ
លំបាកទាំងនោះ។
មុននោះ ថ្លែងមតិនៅជំនួបប្រាស្រ័យជាមួយតំណាងសហគ្រាសសឹង្ហបុរី
លោកស្រី Suu Kyi ប្រកាសថា បញ្ហាផ្សះផ្សាជាតិមានអត្ថន័យដ៏សែនសំខាន់ដើម្បី
 ប្រទេសនេះទាក់ទាញការវិនិយោគ។លោកស្រីរូបនេះក៏បានឲ្យដឹងថា ច្បាប់វិនិ
យោគថ្មីរបស់មីយ៉ាន់ម៉ានឹងត្រូវបានអនុវត្តន៍ដើម្បីបង្កលក្ខណៈងាយស្រួលជាងមុន
សំរាប់សហគ្រាសបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ