ទីផ្សារ​ភាគហ៊ុនអឺរ៉ុប​ឡើងដល់កំពូល ក្នុង ​វគ្គ​ជួញដូរ​​ដំបូងនៃឆ្នាំ ២០២២​

(VOVWORLD) - ទីផ្សារភាគហ៊ុនអ៊ឺរ៉ុបបានកើនឡើងដល់កម្រិតខ្ពស់បំផុតតាំងពីមុនមក នៅថ្ងៃទី ៣ ខែមករា ដោយគូសសញ្ញាការចាប់ផ្តើមដ៏គួរឱ្យសប្បាយរីករាយ នៅក្នុងវគ្គជួញដូរដំបូងនៃឆ្នាំថ្មី ២០២២។
ទីផ្សារ​ភាគហ៊ុនអឺរ៉ុប​ឡើងដល់កំពូល ក្នុង ​វគ្គ​ជួញដូរ​​ដំបូងនៃឆ្នាំ ២០២២​ - ảnh 1ផ្សារភាគហ៊ុន Frankfurt ភាគខាងលិចប្រទេសអាល្លឺម៉ង់។ (រូបថត៖ AFP/TTXVN )

សន្ទស្សន៍ភាគហ៊ុននៅទូទាំងទ្វីបអឺរ៉ុប STOXX 600 បានកើនឡើង ០,៦% ដល់កម្រិតខ្ពស់បំផុតគឺ ៤៩០,៧៦ ពិន្ទុ នៅក្នុងវគ្គជួញដូរនាព្រឹកថ្ងៃទី ៣ ខែមករា ដោយបំបែកកំណត់ត្រាគឺ ៤៩០,៥៨ ពិន្ទុ ដែលបានកំណត់កាលពីខែវិច្ឆិកាឆ្នាំ២០២១។ ក្នុងពេលជាមួយគ្នានោះ ទីផ្សារភាគហ៊ុនក្នុងប្រទេសអាឡឺម៉ង់ បារាំង អ៊ីតាលី និងអេស្បាញ ក៏បានកើនឡើងពី ០.៦% ដល់ ១% ខណៈពេលដែលទីផ្សារទីក្រុងឡុងដ៍មិនទាន់បើកនៅឡើយ។

អ្នកជំនាញ Sean Darby ប្រធានយុទ្ធសាស្រ្តសកលនៃសម្ព័ន្ធក្រុមហ៊ុនJefferies ជឿជាក់ថា ទីផ្សារភាគហ៊ុនអឺរ៉ុបនឹងបន្តរីកចម្រើននៅឆ្នាំ២០២២។ ប៉ុន្តែ ក្រុមអ្នកវិភាគមួយចំនួនបានធ្វើការព្យាករណ៍មិនសូវមានសុទិដ្ឋិនិយម អំពីទីផ្សារនៅឆ្នាំ២០២២ ក្នុងបរិបទដែលមានក្តីបារម្ភជាច្រើន អំពីអតិផរណាហក់ឡើង ហានិភ័យនៃជំងឺរាតត្បាត និងវិបត្តិថាមពលអូសបន្លាយរយៈយូរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ