ទីផ្សារហិរញ្ញវត្ថុវៀតណាមនៅតែមានសក្ដានុពល និងមានកម្លាំង​ទាក់ទាញ​យ៉ាងខ្លាំងក្លា

(VOVWORLD) - នាបច្ចុប្បន្ន សហគ្រាសអាមេរិកកាន់តែច្រើនជាពិសេសគឺលើវិស័យហិរញ្ញវត្ថុយកចិត្តទុកដាក់ដល់វៀតណាម។
ទីផ្សារហិរញ្ញវត្ថុវៀតណាមនៅតែមានសក្ដានុពល និងមានកម្លាំង​ទាក់ទាញ​យ៉ាងខ្លាំងក្លា - ảnh 1អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang អញ្ជើញទទួលជួបលោកស្រី Caroline D. Pham សមាជិកានៃគណៈកម្មការពាណិជ្ជកម្មអនាគតទំនិញរបស់សហរដ្ឋអាមេរិក (CFTC) (រូបថត៖ ក្រសួងការបរទេស)

នាថ្ងៃទី១៣ វិច្ឆិកា នៅទីស្នាក់ការក្រសួងការបរទេស អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអញ្ជើញទទួលជួបលោកស្រី Caroline D. Pham សមាជិកានៃគណៈកម្មការពាណិជ្ជកម្មអនាគតទំនិញរបស់សហរដ្ឋអាមេរិក (CFTC) ក្នុងឱកាសលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាម។ អញ្ជើញថ្លែងនៅទីនេះ អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមគោរពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយត្រៀមខ្លួនជាស្រេចរួមជាមួយសហរដ្ឋអាមេរិកអភិវឌ្ឍន៍ទំនាក់ទំនងយ៉ាងស៊ីជម្រៅ និងជាក់ស្ដែង។ លោកស្រីបានស្នើឲ្យប្រទេសទាំងពីរបង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍ដូចគ្នាដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហិរញ្ញវត្ថុ ជាពិសេសគឺហិរញ្ញវត្ថុឌីជីថល បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង ខ្ចីបំណុល ជំនួយ ពន្ធគយ ការអភិវឌ្ឍទីផ្សារទុន និងទីផ្សារហ៊ុន។

ជាការឆ្លើយតប លោកស្រី Caroline D. Pham សមាជិកានៃគណៈកម្មការពាណិជ្ជកម្មអនាគតទំនិញរបស់សហរដ្ឋអាមេរិក (CFTC) បានឲ្យដឹងថា នាបច្ចុប្បន្ន សហគ្រាសអាមេរិកកាន់តែច្រើនជាពិសេសគឺលើវិស័យហិរញ្ញវត្ថុយកចិត្តទុកដាក់ដល់វៀតណាម។ លោកស្រីបានអះអាងថា ទីផ្សារហិរញ្ញវត្ថុវៀតណាមនៅតែមានសក្ដានុពល និងមានកម្លាំងទាក់ទាញយ៉ាងខ្លាំងក្លា។ នាពេលខាងមុខ CFTC នឹងដាក់ពង្រាយសកម្មភាព ជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងចែករំលែកបទពិសោធន៍ក្នុងការកសាងក្របខ័ណ្ឌគោលនយោបាយ គ្រប់គ្រងហានិភ័យ និងការឃ្លាំមើលទីផ្សារហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រកបដោយតម្លាភាព និងស្ថិរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ