ទីភ្នាក់ងារប្រឹក្សាអង់គ្លេសវាយតម្លៃជាវិជ្ជមានអំពីកំណើននិងយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម

(VOVWORLD) - យោងតាម Oxford Economics វៀតណាមជាប្រទេសដែលមានកំណើននាំចេញ គួរឲ្យកត់សម្គាល់ក្នុងតំបន់ក្នុងឆ្នាំ ២០២៣។ កំណើន GDP របស់វៀតណាមក្នុង ត្រីមាសទី ៣ ឆ្នាំ ២០២៣ គឺនៅកម្រិត ៥,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ហើយកើនឡើងពីកម្រិត ៤,១% នៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៣។ 
ទីភ្នាក់ងារប្រឹក្សាអង់គ្លេសវាយតម្លៃជាវិជ្ជមានអំពីកំណើននិងយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម - ảnh 1ទីក្រុងហូជីមិញនាពេលរាត្រី។ (រូបថត៖ VNA)
គេហទំព័រ Digitalnewsasia.com (ម៉ាឡេស៊ី) កាលពីថ្ងៃទី ២០ ខែធ្នូ បានបង្ហោះ អត្ថបទដកស្រង់ពីលទ្ធផលស្រាវជ្រាវនៃទីភ្នាក់ងារប្រឹក្សា Oxford Economics ដែល បង្ហាញពីមតិវិជ្ជមានអំពីសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២៣ និងការព្យាករណ៍ពី យថាទស្សន៍វិជ្ជមានក្នុងរយៈពេលមធ្យម។
យោងតាម Oxford Economics វៀតណាមជាប្រទេសដែលមានកំណើននាំចេញ គួរឲ្យកត់សម្គាល់ក្នុងតំបន់ក្នុងឆ្នាំ ២០២៣។ កំណើន GDP របស់វៀតណាមក្នុង ត្រីមាសទី ៣ ឆ្នាំ ២០២៣ គឺនៅកម្រិត ៥,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ហើយកើនឡើងពីកម្រិត ៤,១% នៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៣។ ប្រការ នេះគឺអាស្រ័យដោយការងើបឡើងវិញយ៉ាងខ្លាំងក្លាក្នុងវិស័យផលិតកម្ម ដោយសារការកើនឡើងនៃតម្លៃនាំចេញចំពេលដែលការនាំចេញគ្រឿងអេឡិចត្រូនិកមានភាពប្រសើរឡើង ជាពិសេសការនាំចេញទៅកាន់ប្រទេសចិន។
យោងតាមអ្នកជំនាញសេដ្ឋកិច្ច Oxford បានឱ្យដឹងថា ដោយសាររដ្ឋាភិបាល បង្កើនការវិនិយោគសាធារណៈក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៣ វៀតណាមនៅតែមាន សក្ដានុពលច្រើន ដើម្បីជំរុញការចំណាយវិនិយោគនៅត្រីមាសបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ