ទីភ្នាក់ងារសារព័ត៌មាន CNN របស់អាមេរិកកោតសរសើរវៀតណាមបានគ្រប់គ្រងជំងឺឆ្លង Covid-19 ប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន CNN ដ៏ល្បីល្បាញរបស់អាមេរិកនិងពិភពលោក កាលពីថ្ងៃទី៣០ ឧសភា បានចុះផ្សាយអត្ថបទសរសេរដោយវាយតម្លៃខ្ពស់ចំពោះការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតសកល Covid-19 របស់វៀតណាម។ 
ទីភ្នាក់ងារសារព័ត៌មាន CNN របស់អាមេរិកកោតសរសើរវៀតណាមបានគ្រប់គ្រងជំងឺឆ្លង Covid-19 ប្រកបដោយប្រសិទ្ធភាព - ảnh 1វៀតណាមជាមួយនឹងចំនួនប្រជាជនសរុបចំនួន៩៧លាននាក់ មិនទាន់កត់ត្រាករណីស្លាប់ណាមួយពាក់ព័ន្ធដល់ជំងឺ Covid-19 ឡើយ (រូបថត៖ baoquocte.vn) 

អត្ថបទនេះបានរំលេចវិធានការជាច្រើនដែលវៀតណាមបានអនុវត្តប្រកបដោយប្រសិទ្ធភាពនិងជោគជ័យ។ រហូតមកដល់ពេលនេះ វៀតណាមជាមួយនឹងចំនួនប្រជាជនសរុបចំនួន៩៧លាននាក់ មិនទាន់កត់ត្រាករណីស្លាប់ណាមួយពាក់ព័ន្ធដល់ជំងឺ Covid-19 ឡើយ ហើយត្រឹមតែមានអ្នកឆ្លងជំងឺចំនួន៣២៨នាក់តែប៉ុណ្ណោះ ទោះបីជាវៀតណាមមានខ្សែព្រំដែនវែងជាប់ជាមួយវៀតណាម ហើយទទួលភ្ញៀវទេសចរចិនរាប់លាននាក់ជារៀងរាល់ឆ្នាំក៏ដោយ។

យោងតាមអត្ថបទរបស់ CNN លទ្ធផលខាងលើកាន់តែគួរឲ្យកត់សម្គាល់ថែមទៀត ដោយសារវៀតណាមជាប្រទេសដោយមានប្រាក់ចំណូលមធ្យមកម្រិតទាប និងប្រព័ន្ធសុខាភិបាលមិនរីកចម្រើនបើធៀបនឹងប្រទេសផ្សេងៗនៅក្នុងតំបន់។ អត្ថបទនេះបានដកស្រង់តួរលេខរបស់ធនាគារពិភពលោកដែលថា វៀតណាមត្រឹមមានវេជ្ជបណ្ឌិតតែ៨នាក់ក្នុងចំណោមប្រជាជន១ម៉ឺននាក់ប៉ុណ្ណោះ ស្មើនឹង១/៣បើធៀបនឹងកូរ៉េខាងត្បូង។ អត្ថបទនេះចាត់ទុកថា បណ្ដាវិធានការប្រកបដោយប្រសិទ្ធភាពដែលវៀតណាមបានអនុវត្តដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងរួមមាន៖ ការឆ្លើយតបតាំងពីគ្រាដំបូងនិងម្ចាស់ការ ស្វែងរកអ្នកប៉ះពាល់នឹងវីរុសយ៉ាងហ្មត់ចត់ ធ្វើចត្តាឡីស័កប្រកបដោយប្រសិទ្ធភាពចំពោះករណីឆ្លងវីរុសនិងអ្នកប៉ះពាល់ជាមួយប្រភពផ្ទុកវីរុស ក៏ដូចជាការងារសារព័ត៌មានសាធារណៈដើម្បីលើកកំពស់ការយល់ដឹងរបស់ប្រជាជនម្នាក់ៗអំពីជំងឺឆ្លងនិងវិធានការបង្ការប្រឆាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ