ទួរគី និងអាមេរិកពិភាក្សាអំពីបញ្ហាស៊ីរី

(VOVWORLD) -នាថ្ងៃទី ១២ ខែមករា រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បានសន្ទនាតាមទូរស័ព្ទជាមួយសមាភាគីអាមេរិក លោក Mike Pompeo ដើម្បីពិភាក្សាអំពីបម្រែបម្រូលថ្មីបំផុតនៅស៊ីរី។ 
ទួរគី និងអាមេរិកពិភាក្សាអំពីបញ្ហាស៊ីរី - ảnh 1រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu ជាមួយសមាភាគីអាមេរិក លោក Mike Pompeo  

រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាអំពីសារៈសំខាន់នៃការបន្តពិគ្រោះយោបល់រវាងអាមេរិក និងទួរគី ដូចជាផ្នែកមួយក្នុងផែនការដកទ័ព ដែលមានចេតនា និងមានការសហការ របស់អាមេរិក ចេញពីស៊ីរី។ លោក Mike Pompeo បានសង្កត់ធ្ងន់ថាការសន្យារបស់អាមេរិកក្នុងការដោះស្រាយរាល់ការព្រួយបារម្ភអំពីសន្តិសុខរបស់ទួរគីនៅតាមបណ្ដោយព្រំដែន
រវាងទួរគី និងស៊ីរី។ លោក Mike Pompeo ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់របស់អាមេរិក ក្នុងកិច្ចការពារកងកម្លាំងនៃបណ្ដាអង្គភាពការពារប្រជាជនឃឺដ (YPG) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ