ទួរគីជំរុញឱ្យមានបទឈប់បាញ់នៅខេត្ត Idlib របស់ស៊ីរី

(VOVWORLD) -ថ្លែងនៅក្នុងសន្និសីទការសែតនាថ្ងៃទី ១៤ កញ្ញា រដ្ឋមន្ត្រីការបរទេសទួរគីលោក លោក Mevlut Cavusoglu បានឲ្យដឹងថា ប្រធានាធិបតីទួគីលោក Tayyip Erdogan នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្ដីពីស្ថានភាពស៊ីរីនាថ្ងៃទី ១៧ កញ្ញាខាតមុខនៅ ទីក្រុង Sochi ប្រទេសរុស្ស៊ី។
ទួរគីជំរុញឱ្យមានបទឈប់បាញ់នៅខេត្ត Idlib របស់ស៊ីរី - ảnh 1 រដ្ឋមន្ត្រីការបរទេសទួរគីលោក លោក Mevlut Cavusoglu

រដ្ឋមន្ត្រីការបរទេសទួរគីលោក លោក Mevlut Cavusoglu បានឲ្យដឹងថា រដ្ឋអំណាច Ankada កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ភាគពាយព្យប្រទេសស៊ីរី ដែលបច្ចុប្បន្នកំពុងកាន់កាប់ដោយក្រុមបះបោរ ហើយត្រៀមខ្លួនរជាស្រេចក្នុងការសហការប្រឆាំងនឹងក្រុមភេរវករនៅ ខេត្ត Idlib ។ ថ្លែងនៅក្នុងសន្និសីទការសែតនាថ្ងៃទី ១៤ កញ្ញា រដ្ឋមន្ត្រីការបរទេសទួរគីលោក លោក Mevlut Cavusoglu បានឲ្យដឹងថា ប្រធានាធិបតីទួគីលោក Tayyip Erdogan នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្ដីពីស្ថានភាពស៊ីរីនាថ្ងៃទី ១៧ កញ្ញាខាតមុខនៅ ទីក្រុង Sochi ប្រទេសរុស្ស៊ី។

នាថ្ងៃទី ៧ កញ្ញាកន្លងទៅ ប្រធានាធិបតី លោក Erdogan បានមានជំនួបកំពូលទ្វេភាគីជាមួយ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង សមភាគីអ៊ីរ៉ង់លោក Hassan Rouhani នៅ រដ្ឋធានី Tehran ប្រទេសអ៊ីរ៉ង់ដើម្បីពិភាក្សាពីស្ថានការណ៍ស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ