ទួរគីអះអាងនូវគោលដៅយុទ្ធសាស្ត្រចូលរួម EU

ទួរគីអះអាងនូវគោលដៅយុទ្ធសាស្ត្រចូលរួម EU  - ảnh 1
ទួរគីអះអាងនូវគោលដៅយុទ្ធសាស្ត្រចូលរួម EU (Image: VNA)


(VOVworld) – ការចូលរួមសហភាពអឺរ៉ុប (EU) ជានិច្ចកាលជាគោលដៅ យុទ្ធសាស្ត្រ
របស់ Ankara។ នេះគឺជាសេចក្តីប្រកាសរបស់ប្រធានាធិបតីទួរគី លោក Tayyip
 Erdogan​ បាននាំចេញនាថ្ងៃទី ៩ ឧសភា។ ថ្នាក់ដឹកនាំទួរគីរូបនេះ បានសម្តែងក្តី
សង្ឃឹមថា៖ កិច្ចព្រមព្រៀងអំពីការលើកលែងទិដ្ឋាការចូល EU សំរាប់ប្រជាពលរដ្ឋ
នៃប្រទេសនេះ នឹងជំរុញយ៉ាងខ្លាំងដំណើរការចូលរួមដំបូលរួម អឺរ៉ុបរបស់ Ankara។
 សេចក្តីប្រកាសនេះត្រូវបានចាត់ទុកបំភ្លឺនូវតួនាទីរបស់ទួរគី បន្ទាប់ពីប្រធានា
ធិបតី Erdogan បានប្រកាសថា៖ Ankara នឹងមិនផ្លាស់ប្តូរច្បាប់ ប្រឆាំងលិទ្ធិ
ភេរវកម្មរបស់ខ្លួនធ្វើជាសំណូមពរក្នុងកិច្ចព្រមព្រៀងសំដៅរាំងស្កាត់ជន ភៀស
ខ្លួនរវាងទួរគីនិង EU។ មុននោះ នាខែ មិនា កន្លងទៅ EU បានស្នើរឲ្យ ប្រទេស
ជាសមាជិកនានាលើកលែងទិដ្ឋាការទេសចរណ៍សំរាប់ប្រជាពលរដ្ឋទួរគី ជំនួស
ឲ្យប្តូរមកវិញ Ankara ត្រូវទប់ស្កាត់រលកជនភៀសខ្លួនហូរទៅអឺរ៉ុប រួមទាំង
ផ្លាស់ប្តូរមាត្រាមួយចំនួនក្នុងច្បាប់ប្រឆាំងភេរវកម្មឲ្យសមស្របនឹង បទដ្ឋានអឺរ៉ុប ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ