ទិវាច្បាប់វៀតណាមរួមចំណែកកសាងរដ្ឋាភិបាលស្អាតស្អម ធ្វើសកម្មភាពបម្រើ ប្រទេសជាតិនិងប្រជាជន

(VOVWORLD) - នាព្រឹកថ្ងៃទី៩ វិច្ចិកា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម មនុស្ស ចំនួន១ពាន់៥រយនាក់បានចូលរួមជួយជ្រោមជ្រែងទិវាច្បាប់វៀតណាមថ្ងៃទី៩ វិច្ចិកា។ 
ទិវាច្បាប់វៀតណាមរួមចំណែកកសាងរដ្ឋាភិបាលស្អាតស្អម ធ្វើសកម្មភាពបម្រើ ប្រទេសជាតិនិងប្រជាជន - ảnh 1 ពិធីគោរពទង់ជាតិនៅទិវាច្បាប់វៀតណាមឆ្នាំ២០១៧ (រូបថត៖ VOV)


ប្រធានបទនៃទិវាច្បាប់វៀតណាមឆ្នាំនេះគឺបន្តធ្វើសុក្រិតនូវរបៀបរបប កែលំអបរិយាកាសអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិនិងផ្លាស់ ប្ដូរច្នៃប្រឌិត លើកកំពស់ប្រសិទ្ធភាពនីតិបញ្ញាត្តិ បង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ កែទម្រង់រដ្ឋបាល ដើម្បីរួមដំណើរជាមួយប្រជាជននិងសហគ្រាស។ លោក Phan Chi Hieu អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាមបានឲ្យដឹងថា៖

        “ប្រធានបទនៃទិវាច្បាប់ឆ្នាំនេះគឺបន្តជំរុញខ្លាំងការសុក្រិតនូវរបបច្បាប់សង្គមនិយម ផ្តោតសំខាន់ទៅលើកំណែទម្រង់រដ្ឋបាល ដោះស្រាយការលំបាកសាក ល្បងសំរាប់សហគ្រាសដើម្បីរដ្ឋាភិបាលនិងរដ្ឋអំណាចតំបន់រួមដំណើរជាមួយ សហគ្រាសនិងប្រជាជន។ នេះជាមូលដ្ឋានដើម្បីយើងប្រមូលផ្ដុំគ្រប់កម្លាំងកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចការពារសន្តិសុខការពារជាតិនិងសណ្ដាប់ធ្នាប់សុវត្ថិភាព សង្គម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ