ទិវាបុណ្យ “និទាឃរដូវនៅគ្រប់តំបន់នៃមាតុប្រទេស”

(VOVWORLD) - ទិវាបុណ្យ “និទាឃរដូវនៅគ្រប់តំបន់នៃមាតុប្រទេស” ក្នុងឱកាសបុណ្យតេត ឆ្នាំកុ ឯកស័ក ២០១៩ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែកុម្ភៈ (ពោល គឺថ្ងៃទី៨និងថ្ងៃទី៩ខែមិកសិរ) នៅភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិវៀត ណាម នៅទីរួមខេត្ត Son Tay រដ្ឋធានីហាណូយ។
ទិវាបុណ្យ “និទាឃរដូវនៅគ្រប់តំបន់នៃមាតុប្រទេស” - ảnh 1 ការសម្ដែងសិល្បៈរបស់បណ្ដាជនជាតិវៀតណាមនៅភូមិវប្បធម៌ទេសចរណ៍ (រូបថត៖ chinhphu.vn)

  ព្រឹត្តិការណ៍នេះគឺសំដៅលើក តម្កើងអត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិវៀតណាម ក៏ដូចជាពង្រឹងផែន មហាសាមគ្គីប្រជាជាតិទាំងមូលនៅ “ផ្ទះរួម” របស់សហគមន៍ជនជាតិវៀតណាម ទាំង៥៤ ហើយនាំមកនូវការចាប់អារម្មណ៍ដ៏វិសេសវិសាលអំពីបុណ្យតេតប្រពៃណី ចំពោះភ្ញៀវទេសចរក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវផងដែរ។

        ទិវាបុណ្យ “និទាឃរដូវនៅគ្រប់តំបន់នៃមាតុប្រទេស” មានការចូលរួមរបស់ ជនរួមជាតិចំនួន ២០០នាក់នៃសហគមន៍ជនជាតិចំនួន២៥ ក្នុងទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ