ទិវាបុណ្យ “រួមដំណើរជាមួយយុវកម្មករ” ឆ្នាំ២០១៦

ទិវាបុណ្យ “រួមដំណើរជាមួយយុវកម្មករ” ឆ្នាំ២០១៦ - ảnh 1
ស្តង់ទំនិញលក់មុខទំនិញមានតំលៃថោកសំរាប់យុវកម្មករ (រូបថត៖kinhtedothi.vn)

(VOVworld) - ជួយជ្រោមជ្រែងខែកម្មករឆ្នាំ២០១៦ នាព្រឹកថ្ងៃទី២៨ ឧសភា នៅ
មណ្ឌលឧស្សាហកម្ម Thang Long សម្ព័ន្ធយុវជនទីក្រុងហាណូយបានរៀបចំទិវាបុណ្យ
រួមដំណើរជាមួយយុវកម្មករឆ្នាំ២០១៦ ដោយមានការចូលរួមរបស់យុវ កម្មករជាង៤
ពាន់នាក់។ទិវាបុណ្យរួមដំណើរជាមួយយុវកម្មករជាសកម្មភាពមួយក្នុងចំណោម
សកម្មភាពសំដៅពង្រីកតួនាទីឈានមុខរបស់សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញក្នុង
ការងារអប់រំ ថែទាំ ជួយឧបត្ថម្ភ រួមដំណើរជាមួយយុវកម្មករក្នុងដំណាក់កាលនា
បច្ចុប្បន្ន។ចូលរួមកម្មវិធីនេះ លោក Trinh Ngoc Tuyen កម្មករ មួយរូប ក្រុមហ៊ុន
Sumitoto Heavy បានសំណេះសំណាលថា៖
“ថ្ងៃនេះខ្ញុំសប្បាយរីករាយណាស់ដោយសារបានរៀនសូត្របទពិសោធន៍ពីសហ
ជីពដើម្បីលើកកំពស់សកម្មភាពរបស់ក្រុមហ៊ុន។បណ្ដាសកម្មភាពនៃទិវាបុណ្យ
សុទ្ធតែជាក់ស្ដែងនិងមានអត្ថន័យដោយជួយឲ្យបងប្អូនកម្មករស្និទ្ធស្នាលជាមួយ
គ្នាថែមទៀត។ខ្ញុំមានគោលបំណងថា សកម្មភាពដូច្នេះបន្តត្រូវបានរៀបចំឡើង
ដើម្បីបងប្អូនកម្មកររៀនសូត្រពីគ្នាទៅវិញទៅមកនិងលើកកំពស់ជីវភាពរស់នៅ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ