ទិវាបុណ្យចាប់ផ្តើមអាជីព-ការចាប់ផ្តើមអាជីពប្រកបដោយភាពការច្នៃប្រឌិតដើម្បីអភិវឌ្ឍន៍រដ្ឋធានី

(VOVWORLD) -  ទិវាបុណ្យចាប់ផ្តើមអាជីពនៃឆ្នាំ២០១៨នៃរដ្ឋធានី ក្រោមប្រធានបទ “ការចាប់ផ្តើមអាជីពប្រកបដោយភាពច្នៃប្រឌិត ដើម្បីការអភិវឌ្ឍរដ្ឋធានីបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកានៅសាកលវិទ្យាល័យជាតិហាណូយ។
ទិវាបុណ្យចាប់ផ្តើមអាជីព-ការចាប់ផ្តើមអាជីពប្រកបដោយភាពការច្នៃប្រឌិតដើម្បីអភិវឌ្ឍន៍រដ្ឋធានី - ảnh 1លោក Nguyen Doan Toan ថ្លែងមតិក្នុងវេទិកា  

ទិវាបុណ្យចាប់ផ្តើមអាជីពរួមមានសកម្មភាពជាច្រើនដូចជា៖ វេទិការចាប់ផ្តើមអាជីពនៃរាជធានីឆ្នាំ ២០១៨;  ពិព័រណ៍បង្ហាញផលិតផល; សិក្ខាសាលាវិទ្យាសាស្ត្រស្តីពីការអភិ វឌ្ឍបញ្ញាជាដើម។ អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើក លោក Nguyen Doan Toan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានសង្កត់ធ្ងន់ថា៖ “ទិវាចាប់ផ្តើមអាជីពរបស់រដ្ឋធានីឆ្នាំ ២០១៨ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ សហគមន៍ ដែលទើបនឹងចាប់ផ្តើមឡើងគឺដើម្បីលើកកម្ពស់ ទឹកចិត្តសហគ្រិននៅក្នុងសហគមន៍វៀត ណាមនិយាយរួមនិងរដ្ឋធានីហាណូយនិយាយដោយឡែក។

ព្រឹត្តិការណ៍នេះ កាន់តែមានអត្ថន័យច្រើន នៅពេលដែលវាត្រូវបានរៀបចំឡើងនៅបរិវេណនៃសាកលវិទ្យាល័យជាតិហាណូយ - ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដ៏ធំបំផុត ជាពិសេស ធ្វើឱ្យប្រសើរឡើងនៃចលនាយុវជនចាប់ផ្តើមអាជីព ប្រកបដោយភាពច្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិ ច្ចសង្គមរបស់រដ្ឋធានីហាណូយនិងរបស់ប្រ ទេស ជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ