ទិវាបុណ្យវប្បធម៌ Sri Lanka នៅរដ្ឋធានីហាណូយ

(VOVWORLD) - ទិវាបុណ្យវប្បធម៌ Sri Lanka នៅរដ្ឋធានីហាណូយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែមេសា នៅសារមន្ទីរនារីវៀតណាម លេខ ៣៦ ផ្លូវ Ly Thuong Kiet រដ្ឋធានីហាណូយ។

 

ទិវាបុណ្យវប្បធម៌ Sri Lanka នៅរដ្ឋធានីហាណូយ បានប្រារព្ធឡើងក្នុង ឱកាសរំលឹកខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ Sri Lanka (4 /2/1948 - 4 /2/2018) និងខួបលើកទី ៤៨ នៃការបង្កើតទំនាក់ទំនងការទូត Sri Lanka - វៀតណាម (1970-2018)។ ទិវាបុណ្យវប្បធម៌ Sri Lanka នៅរដ្ឋធានីហាណូយជាលើកដំបូង ដែលត្រូវបានប្រារព្ធឡើងនឹងក្លាយទៅជាស្ពានតភ្ជាប់រវាងសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសទាំងពីរឲ្យ កាន់តែជិតស្និទថែមទៀតនាពេលអនាគតផងដែរ។

ទិវាបុណ្យវប្បធម៌ Sri Lanka នៅរដ្ឋធានីហាណូយមានសកម្មភាពជាច្រើនសម្បូរបែប ដោយឆ្លុះបញ្ចាំងពីអត្តសញ្ញាណប្រពៃណីរបស់ប្រទេស Sri Lanka ដែលមានជាអាទិ៍ ការតាំងពិព័រណ៍រូបថតស្តីពីទំនាក់ទំនងទ្វេភាគីវៀតណាម - Sri Lanka ; ម្ហូបអាហារ របស់ Sri Lanka និង ការឧទ្ទេសនាមអំពីខ្សែភាពយន្តប្រទេស Sri Lanka ជាដើម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ