ទិវាបុណ្យ​អាស៊ាននៅប្រទេសនូវែលសេឡង់

(VOVWORLD) - កាលពីថ្ងៃទី ១៦ ខែសីហា នៅទីក្រុង Wellington ប្រទេសនូវែលសេឡង់ ស្ថានទូតវៀតណាមនិងស្ថានទូតនៃបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំប្រទេសនូវែលហ្សេឡង់ បានរៀបចំពិធីអបអរសាទរខួបលើកទី ៥៧ ទិវាអាស៊ាន ជាមួយនឹងកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងមុខម្ហូបពិសេសជាច្រើន។

អញ្ជើញថ្លែងក្នុងពិធីបើក ប្រធានគណៈកម្មាធិការអាស៊ាននៅទីក្រុងWellington (ACW) ឯកអគ្គរដ្ឋទូតថៃ លោក Waravuth Pouapinya បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងនូវែលសេឡង់និងអាស៊ាន ហើយសង្ឃឹមថានឹងលើកកម្ពស់ទំនាក់ទំនងអាស៊ាន-នូវែលសេឡង់បន្ថែមទៀត។ ទិវាអាស៊ានគឺជាសកម្មភាពដែលរៀបចំឡើងជារៀងរាល់ឆ្នាំដោយ ACW ដោយបានទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍នយោបាយនិងប្រជាជននូវែលសេឡង់មួយចំនួនធំ។ នេះជាឱកាសដ៏សំខាន់សម្រាប់បណ្តាប្រទេស ឧទ្ទេសនាមអំពីឯកភាពនិងសាមគ្គីភាពក្នុងភាពសម្បូរបែបនៃអាស៊ាន ដោយគោរពតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងប្រពៃណីនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

ទិវាបុណ្យ​អាស៊ាននៅប្រទេសនូវែលសេឡង់ - ảnh 1ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានបានចូលរួមការផ្លាស់ប្តូរ និងថតរូបអនុស្សាវរីយ៍។ ប្រភព៖ ស្ថានទូតវៀតណាមប្រចាំប្រទេសនូវែលសេឡង់

ស្ថានទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់បានរួមចំណែក និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់គណៈកម្មាធិការអាស៊ាននៅទីក្រុង Wellington ជាពិសេសក្នុងឆ្នាំនេះ ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-នូវែលសេឡង់ ហើយត្រៀមនឹងទទួលតំណែងជាប្រធានប្តូរវែននៃ ACW នៅឆ្នាំក្រោយ ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយរូបភាពវៀតណាម វប្បធម៍និងប្រជាជនវៀតណាមតាមរយៈផលិតផលពិសេសមួយចំនួនដូចជា៖ កាហ្វេ តែ សេរ៉ាមិច គំនូរខ្មុកម្រ័ក្សណ៍ ផលិតផលសិប្បកម្មនិងជាពិសេសគឺម្ហូបអាហារវៀតណាម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ