ទ្វីបអាស៊ីនឹងបាត់បង់ប្រាក់ ២០ លានលានដុល្លាអាមេរិកដោយចំនួនប្រជាជនវ័យចាស់
|
ទ្វីបអាស៊ីនឹងបាត់បង់ប្រាក់ ២០ លានលានដុល្លាអាមេរិកដោយចំនួនប្រជាជនវ័យចាស់ (VNA) |
(VOVworld) – ការស្រាវជ្រាវមួយដែលត្រូវបានប្រកាសនាថ្ងៃទី ១៥ សីហា
បានឲ្យដឹងថា៖ ចំនួនប្រជាជនវ័យចាស់នៅអាស៊ី-ប៉ាស៊ីហ្វិកកំពុងកើន
ឡើងយ៉ាង ខ្លាំងបើប្រៀបនឹងតំបន់ផ្សេងៗលើពិភពលោក ព្រមទាំង
ព្រមានថា៖ ប្រការនេះ នឹងធ្វើឲ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវចំណាយប្រាក់
ដល់ ២០ លានលានដុល្លា អាមេរិកសំរាប់ការថែទាំសុខាភិបាលសំរាប់ជន
ចាស់ជរាពីឥឡូវនេះដល់ឆ្នាំ ២០៣០។ មជ្ឈមណ្ឌលវាយតំលៃគ្រោះអាសន្ន
អាស៊ី-ប៉ាស៊ីហ្វិក (ARPC) នៅសឹង្ហបុរី ឲ្យដឹងថា៖ ដល់ឆ្នាំ ២០៣០ នឹងមាន
ជនចាស់ជរាចំនួន ៥១១ លាន នាក់ក្នុងនោះ ប្រទេសជប៉ុននឹងក្លាយ
ទៅជាប្រទេសដែលមានចំនួនប្រជាជនមាន វ័យចាស់ បំផុតលើ
ពិភពលោក៕