ទិវាវប្បធម៌វៀតណាមនៅខេត្ត Vladimir របស់រុស្ស៊ី

ទិវាវប្បធម៌វៀតណាមនៅខេត្ត Vladimir របស់រុស្ស៊ី - ảnh 1
រូបថតៈ Bùi Duy Trinh/Vietnam+


(VOVworld)-ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីទើបនឹងរួមផ្សំជាមួយសមាគមន៍ជន
វៀតណាមនៅខេត្ត Vladimir (រុស្ស៊ី)រៀបចំទិវាវប្បធម៌វៀតណាមនៅ​Vladimir។  ចាប់
ផ្តើមពិធីបើក គឺវគ្គសម្តែងលោតម៉ុងសាយនិងនារីវៀតណាមស្លៀកពាក់អាវផាយ
បង្កើត ឡើងបរិយាកាសវៀតណាមដ៏ស្អាតប្រសើរ។ ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូត
វៀត ណាមប្រចាំនៅរុស្ស៊ីលោក​Pham Xuan Son បានសង្កត់ធ្ងន់ថា៖

        “យើងខ្ញុំគោរពចំណងមិត្តភាពពិសេសជាមួយរុស្ស៊ី។ យើងខ្ញុំសង្ឃឹមថា ព្រឹត្ត
ការនេះ នឹងធ្វើឲ្យប្រជាជនខេត្ត​ Vladimir យល់ច្បាស់ពីវប្បធម៌វៀតណាម ប្រទេស
វៀតណាមនាបច្ចុប្បន្ន”។

        ក្នុងឱកាសនៃទិវានេះ សហគមន៍ជនវៀតណាមនៅ Vladimir បានសម្តែង មនោសញ្ចេតនារបស់ខ្លួនចំពោះស្រុកកំណើត ប្រទេសជាតិ តាមរយៈ លិខិចំហរ
សំដៅគាំទ្រការផ្តួចផ្តើមគំនិត វិធានការរបស់វៀតណាមចំពោះការដែលចិន
បញ្ជូនស្ថានីយ៏ខួង Haiyang Shiyou 981ដោយខុស ច្បាប់ចូលក្នុងដែនសមុទ្រ
របស់វៀតណាម និងសំណូមពរឲ្យចិនដកស្ថានីយ៏ ខួងចេញភ្លាមនិង គោរព
ច្បាប់អន្តរជាតិនិងអធិបតេយ្យភាពដែនសមុទ្ររបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ