ទិវា​​សៀវភៅហាណូយលើកទី ៧

(VOVWORLD) - នាថ្ងៃទី ៧ ខែតុលា គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងក្រសួងព័ត៌មាននិងទូរគមនាគមន៍បានសម្របសម្រួល បើកទិវាសៀវភៅហាណូយលើកទី ៧ ឆ្នាំ ២០២២ ក្រោមប្រធានបទ “ប្រពៃណី និងសមាហរណកម្ម” ។
ទិវា​​សៀវភៅហាណូយលើកទី ៧ - ảnh 1ពិធីកាត់ខ្សែបូ ទិវាសៀវភៅហាណូយលើកទី៧។ (រូបថត៖ TTXVN)
ទិវាសៀវភៅហាណូយលើកទី ៧ គឺជាព្រឹត្តិការណ៍មួយស្ថិតនៅក្នុងក្របខ័ណ្ឌនៃសកម្មភាពជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៦៨ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ -១០ តុលា ២០២២) ដែលបានប្រមូលផ្តុំអ្នកបោះពុម្ពផ្សាយ និងសហគ្រាសបោះផ្សាយសៀវភៅចំនួន ៣៥ នៅទូទាំងប្រទេស ដោយមានសៀវភៅមានតម្លៃជាច្រើន កម្មវិធីជួបប្រាស្រ័យនិងឆ្លងបទពិសោធន៍សៀវភៅគួរឱ្យទាក់ទាញ។
ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំចាប់តាំងពីឆ្នាំ ២០១៤មក  ក្រោយរយៈពេល ២ឆ្នាំនៃការខកខានដោយសារជំងឺរាតត្បាតកូវីដ-១៩ ទិវាសៀវភៅហាណូយឆ្នាំ ២០២២ បន្តអះអាងនូវសារៈសំខាន់នៃសៀវភៅក្នុងជីវភាពសង្គម ប្រពៃណីសិក្សារៀនសូត្ររបស់ប្រជាជាតិវៀតណាម និងប្រជាជនហាណូយ ដោយអះអាងនូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទីក្រុងហាណូយ ក្រសួងព័ត៌មាននិងទូរគមនាគមន៍ បណ្ដាស្ថាប័នមានសមត្ថកិច្ច អង្គភាពបោះពុម្ពផ្សាយ និងប្រជាជនរដ្ឋធានី ក្នុងការពង្រីកតម្លៃវប្បធម៌ Thang Long - ហាណូយ លើកកម្ពស់ប្រពៃណីនៃរដ្ឋធានីវីរៈបុរស - ទីក្រុងដើម្បីសន្តិភាព។ ទិវាសៀវភៅហាណូយលើកទី ៧ ឆ្នាំ ២០២២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែតុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ