ទស្សនៈដ៏អស្ចារ្យរបស់ Karl Marx ជាមួយនឹងបដិវត្តន៍វៀតណាម

(VOVWORLD) -ក្នុងឱកាសរំឮកខួបកំណើតលើកទី២០០របស់លោក Karl Marx (ថ្ងៃទី៥ ឧសភាឆ្នាំ ១៨១៨-ថ្ងៃទី៥ ឧសភាឆ្នាំ២០១៨) ទស្សនវិទូដ៏ឈ្លាវៃ អ្នកបដិវត្តន៍ដ៏មហិមា និងជាអគ្គ មគ្គុទេសឆ្នើមមួយរូបរបស់វណ្ណៈកម្មករនិងប្រជាជនទាំងឡាយរងការសង្កត់សង្កិននៅ ទូទាំងពិភពលោកនោះ ប្រធានរដ្ឋវៀត ណាម លោក Tran Dai Quang មានអត្ថបទ សរសេរក្រោមចំណងជើងថា ៖ មនោគមវិជ្ជាដ៏អស្ចារ្យរបស់ Karl Marx ជាមួយនឹង បដិវត្តន៍ វៀតណាម”។

ដោយអះអាងលើពលីកម្មដ៏ធំធេងរបស់លោកកាល ម៉ាក្សក្នុងបុព្វហេតុបដិវត្តន៍ របស់វណ្ណៈកម្មករនិងប្រជាពលករលើទូទាំងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនិងការ ជិះជាន់ កេងប្រវ័ញ្ច ប្រធានរដ្ឋ លោក Tran Dai Quang បានគូសបញ្ជាក់ថា សម្រាប់ វៀតណាម លទ្ធិ Marx –Lenin បានក្លាយទៅជាកម្លាំងសម្ភារៈនិងបេតិកភណ្ឌស្មារតីដ៏ ឧត្តុងឧត្តមដោយផ្សាភ្ជាប់ជាមួយប្រពៃណីស្នេហាជាតិរបស់ប្រជាជាតិវៀតណាម។

        ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា ក្រោយរយៈពេល៣០ឆ្នាំ  ផ្លាស់ប្តូរថ្មី វៀតណាមទទួលបានសមិទ្ធិធំធេងជាច្រើនដែលពោរពេញទៅដោយអត្ថ ន័យប្រវត្តិសាស្ត្រ ព្រមទាំងអះអាងថា គោលមាគ៌ាផ្លាស់ប្តូរថ្មីរបស់បក្សកុម្មុយនិស្តវៀត ណាមគឺត្រឹមត្រូវ ផ្លូវ ឈានឡើងសង្គមនិយមរបស់វៀតណាមគឺសមស្របជាមួយ តថភាពនៅវៀតណាមនិងទំនោអភិវឌ្ឍន៍របស់ប្រវត្តិសាស្ត្រ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ