ទំហំនាំចេញនាំចូលឆ្នាំ២០២២របស់វៀតណាមអាចបង្កើតកំណត់ត្រាថ្មី

(VOVWORLD) - ក្រុមទំនិញកសិផល បានកត់ត្រាកំណើននាំចេញខ្ពស់ប្រហែល ១៨-១៩%; ក្នុងនោះមុខទំនិញពិសេសដូចជា កាហ្វេ អង្ករ ជលផល សម្រេចបានកំណើនខ្ពស់បំផុតចន្លោះពី ៣៨% ទៅជិត ៥០%។ នេះ គឺជាសញ្ញារួមដ៏វិជ្ជមានសម្រាប់សកម្មភាពនាំចេញ-នាំចូល។
ទំហំនាំចេញនាំចូលឆ្នាំ២០២២របស់វៀតណាមអាចបង្កើតកំណត់ត្រាថ្មី - ảnh 1កុងតឺន័រទំនិញនៅកំពង់ផែ Hai Phong។ (រូបថត៖ VNA)
យោងតាមលោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូល (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ក្នុងត្រីមាសទីមួយឆ្នាំ២០២២ ទំហំនៃការនាំចេញ នាំចូលសរុបត្រូវបានកត់ត្រាសម្រេចបានទឹកប្រាក់ចំនួន ១៧៦ ពាន់លានដុល្លាអាមេរិក កើនឡើង ១៤,៤% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។ នេះគឺជាកំណើនខ្ពស់; ដោយឡែកការនាំចេញបានកើនឡើងជិត ១៣%។ ជាពិសេស ក្រុមទំនិញកសិផល បានកត់ត្រាកំណើននាំចេញខ្ពស់ប្រហែល ១៨-១៩%; ក្នុងនោះមុខទំនិញពិសេសដូចជា កាហ្វេ អង្ករ ជលផល សម្រេចបានកំណើនខ្ពស់បំផុតចន្លោះពី ៣៨% ទៅជិត ៥០%។ នេះគឺជាសញ្ញារួមដ៏វិជ្ជមានសម្រាប់សកម្មភាពនាំចេញ-នាំចូល។
ក្នុងឆ្នាំ ២០២២ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មដាក់ចេញគោលដៅ បង្កើន ទំហំនាំចេញពី ៦-៨% បើប្រៀបធៀបនឹងឆ្នាំ ២០២១ ដោយសម្រេចបានទឹកប្រាក់ចំនួន ៣៦៣ ពាន់លានដុល្លាអាមេរិក; រក្សាជញ្ជីងពាណិជ្ជកម្មឲ្យមានអតិរេក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ