ធានាការងារធ្វើដោយចីរភាព លើកស្ទួយជីវភាព កែលម្អលក្ខខណ្ឌធ្វើការរបស់កម្មករពលករ

(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងបានចេញផ្សាយសារាចរណ៍ស្ដីពី ការធានាការងារធ្វើដោយចីរភាព លើកស្ទួយជីវភាពរស់នៅ កែលម្អលក្ខខណ្ឌធ្វើការ របស់កម្មករពលករ។ 
ធានាការងារធ្វើដោយចីរភាព លើកស្ទួយជីវភាព កែលម្អលក្ខខណ្ឌធ្វើការរបស់កម្មករពលករ - ảnh 1កម្មករពាក់ម់ាស់ក្នុងអំឡុងពេលធ្វើការដើម្បីបង្ការហានិភ័យឆ្លងជម្ងឺកូវីដ ១៩។ (រូបថត៖ VNA)
យោងតាមនោះ លោកនាយករដ្ឋមន្រ្តីស្នើឲ្យរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ ស្ថាប័នស្មើក្រសួង ស្ថាប័នក្រោមឱវាទរដ្ឋាភិបាល ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត ក្រុងក្រោមឱវាទមជ្ឈឹម ផ្ដោតសំខាន់លើការបញ្ជាដឹកនាំដើម្បីត្រួតពិនិត្យ ជំរុញ ដំណើរការអនុវត្តភារកិច្ចពាក់ព័ន្ធដោយផ្ទាល់ដល់ការធានាការងារធ្វើដោយចីរភាព លើកស្ទួយជីវភាពរស់នៅ កែលម្អលក្ខខណ្ឌធ្វើការរបស់កម្មករពលករ តាមការដឹកនាំ របស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាល។ ទន្ទឹមនឹងនោះ បន្តបញ្ជាដឹកនាំការផ្លាស់ ប្ដូរយ៉ាងខ្លាំងក្លានូវគំរូកំណើនសេដ្ឋកិច្ចជាក់ស្ដែងនៅមូលដ្ឋាន ឲ្យបានសមស្របនឹងគំរូ កំណើនសេដ្ឋកិច្ចសង្គមជាបរិយាប័ន្ន; រៀបចំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រម ព្រៀងពាណិជ្ជកម្ម ជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដែលវៀត ណាមបានចុះហត្ថលេខា ព្រមទាំងបន្តពិនិត្យឡើងវិញនូវឯកសារច្បាប់ ដាក់បញ្ចូល ក្នុងច្បាប់នូវបទដ្ឋានពលកម្មអន្តរជាតិ ដើម្បីជួយកម្មករពលករទទួលបានផលពីសិទ្ធិ និងលក្ខខណ្ឌធ្វើការកាន់តែប្រសើរឡើងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ