ធានាការអនុវត្តគម្រោង និងសំណង់គមនាគមន៍ប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការដឹកនាំរដ្ឋអំពីសំណង់ និងគម្រោងដ៏សំខាន់ៗនៃផ្នែកគមនាគមន៍ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មការដឹកនាំ។ 
ធានាការអនុវត្តគម្រោង និងសំណង់គមនាគមន៍ប្រកបដោយប្រសិទ្ធភាព - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ខេត្ត ក្រុង និងអ្នកម៉ៅការបានរាយការណ៍ពីវឌ្ឍនភាពអនុវត្តន៍សំណង់ និងគម្រោងដ៏សំខាន់ៗរបស់ផ្នែកគមនាគមន៍ និងដឹកជញ្ជូន ព្រមទាំងលើកឡើងអំពីការលំបាក ការជំពាក់ជំពិន និងដំណោះស្រាយជំរុញវឌ្ឍនភាពនៃគម្រោង។

អញ្ជើញថ្លែងមតិសន្និដ្ឋាន នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានមានប្រសាសន៍ថា ក្នុងអាណត្តិនេះ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ៤៧០ ០០០ ពាន់លានដុង (ជាង ១៨,៩ ពាន់លានដុល្លារអាមេរិក) ដើម្បីវិនិយោគលើគម្រោង និងសំណង់គមនាគមន៍។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាពនឹងរួមចំណែកដល់ការអនុវត្តជំហានទម្លុះទម្លាយយុទ្ធសាស្ត្រទាំង ៣ នៃមហាសន្និបាតលើទី ១៣ របស់បក្ស ក្នុងនោះមានជំហានទម្លុះទម្លាយអំពីហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។ ដូច្នេះហើយ ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីការត្រិះរិះ របៀបដោះស្រាយបញ្ហា របៀបអនុវត្តន៍គម្រោង និងសំណង់គមនាគមន៍ប្រកបដោយប្រសិទ្ធភាព។

លោកនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជាក់លាក់ជូនក្រសួង ស្ថាប័ននីមួយៗ ព្រមទាំងស្នើឲ្យអង្គភាពនីមួយៗសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយខេត្ត ក្រុងនានាដោះស្រាយការលំបាក ការជំពាក់ជំពិនឱ្យបានឆាប់រហ័ស កាត់បន្ថយបែបបទមិនចាំបាច់ ក៏ដូចជាធានាការអនុវត្តគម្រោងនានាប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ