ធនាគារ AIIB នឹងចំណាយប្រាក់ប្រមាណ ៥ ពាន់លានដុល្លារអាមេរិកជាមួយនឹងអត្រាការប្រាក់អនុគ្រោះ ដើម្បីសហប្រតិបត្តិការជាមួយវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី១៦ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត ណាមលោក Pham Minh Chinh បានទទួលជួបលោក Jin Liqun ប្រធានធនាគារវិនិ យោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលកំពុងបំពេញទស្សនកិច្ច ការងារនៅ វៀតណាម។

ធនាគារ AIIB នឹងចំណាយប្រាក់ប្រមាណ ៥ ពាន់លានដុល្លារអាមេរិកជាមួយនឹងអត្រាការប្រាក់អនុគ្រោះ ដើម្បីសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Jin Liqun ប្រធានធនាគារវិនិ យោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។ (រូបថត៖ VGP)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ វៀតណាមកំពុងមានតម្រូវការដ៏ធំក្នុងការដឹកជញ្ជូនទាំង ៥ ប្រភេទនោះគឺ ផ្លូវគោក ផ្លូវដែក អាកាសចរណ៍ នាវាចរណ៍ និងផ្លូវទឹកផ្ទៃក្នុង។ នា ពេលខាងមុខ ដោយឈរលើគោលការណ៍ “ផលប្រយោជន៍ចុះសម្រុងគ្នា ហានិភ័យ ចែករំលែកគ្នា” និងការឈ្នះ ឈ្នះសម្រាប់ភាគីទាំងពីរ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ AIIB ផ្តល់ប្រឹក្សា ជួយឧបត្ថម្ភ និងគាំទ្រដើមទុនកម្ចីជាមួយនឹងអត្រាការប្រាក់អនុគ្រោះ សម្រាប់វៀតណាមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ និងមានប្រសិទ្ធភាព ខ្ពស់ដូចជា៖ ការកសាងផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង; ផ្លូវរថភ្លើងភាគ ខាងជើងចំនួន ៣ ខ្សែតភ្ជាប់ទៅប្រទេសចិន ហើយតាមរយៈប្រទេសចិនតភ្ជាប់ទៅអឺរ៉ុប និងអាស៊ីកណ្តាល; ផ្លូវរថភ្លើងក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។
រីឯខ្លួនវិញ លោក Jin Liqun បានឲ្យដឹងថា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាស៊ី នឹងចំណាយប្រាក់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក ជាមួយនឹងអត្រាការ ប្រាក់អនុគ្រោះ ដើម្បីសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ព្រមទាំងយល់ស្រប ចំពោះទិសដៅកិច្ចសហប្រតិបត្តិការ ដែលលោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ ក្នុង នោះផ្តោតលើគម្រោងធំៗ នីតិវិធីរហ័ស និងប្រសិទ្ធភាពខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ