ធនាគារកណ្ដាលអង់គ្លេសដំឡើងអត្រាការប្រាក់ជាលើកទី១០ជាប់ៗគ្នា

(VOVWORLD) - ធនាគារកណ្ដាលអង់គ្លេស (BoE) កាលពីថ្ងៃទី ២ ខែកុម្ភៈ បានសម្រេចចិត្ត ដំឡើងអត្រាការប្រាក់ពី ០,៥% ឡើង ៤%។ 

ធនាគារកណ្ដាលអង់គ្លេសដំឡើងអត្រាការប្រាក់ជាលើកទី១០ជាប់ៗគ្នា - ảnh 1ប្រាក់ ផោន របស់អង់គ្លេស។ (រូបថត៖ AFP/VNA)

នេះគឺជាដំឡើងលើកទី១០ជាប់ៗគ្នា ប៉ុន្តែ BoE ក៏បានបញ្ជាក់ផងដែរថា អត្រាការប្រាក់ជិតដល់កម្រិតកំពូល ហើយនេះអាចជា ការកើនឡើងចុងក្រោយក្នុងដំណាក់កាលនេះ។ មុននោះ ការរព្យាករណ៍បានបង្ហាញ ថា អតិផរណានៅអង់គ្លេសបច្ចុប្បន្ននេះ បានឈានដល់កម្រិតកំពូលហើយនឹងធ្លាក់ ចុះជាបណ្តើរៗក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់ ហើយអាចធ្លាក់ចុះដល់កម្រិតគោលដៅ ២% ដែល BoE បានដាក់ចេញ។ ក្រៅពីការប្រកាសអត្រាការប្រាក់ BoE ក៏បានបង្កើនការ ព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចអង់គ្លេសផងដែរ។ ទោះបីជានៅតែ ព្យាករណ៍ពីហានិភ័យនៃការធ្លាក់ចុះខាងបច្ចេកទេសក្នុងឆ្នាំនេះក៏ដោយ ប៉ុន្តែវានឹងជា ការធ្លាក់ចុះស្រាលបំផុត ជាមួយនឹងកំណើនសរុបធ្លាក់ចុះ ០,៥% ក្នុងឆ្នាំ ២០២៣ បើ ធៀបនឹងការធ្លាក់ចុះ ១,៥% បើតាមការព្យាករណ៍កាលពីខែវិច្ឆិកា ឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ