ធនាគារកណ្តាលបានកាត់បន្ថយអត្រាការប្រាក់ជាមូលដ្ឋានជាលើកទីពីរក្នុងឆ្នាំ

(VOVWORLD) - គណៈកម្មាធិការទីផ្សារបើក ចំហរបស់សហព័ន្ធ ធនាគារកណ្តាលអាមេរិក (Fed) កាលពីថ្ងៃទី ៧ ខែវិច្ឆិកា បានប្រកាស កាត់បន្ថយអត្រាការប្រាក់មូលដ្ឋានពី ០,២៥% មកនៅចន្លោះពី ៤,៥% ទៅ ៤,៧៥%។ នេះជាលើកទីពីរហើយដែល Fed បានកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ។

មុននោះ នៅខែកញ្ញាគណៈកម្មាធិការនេះក៏បានកាត់បន្ថយអត្រាការប្រាក់ ០,៥% ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំបន្ទាប់ពីអ្នករៀបចំគោលនយោបាយបង្ហាញទំនុកចិត្តថា អតិផរណាកំពុងខិតជិតដល់គោលដៅសម្រេចបាន ២%។

Fed បានចាប់ផ្តើមដំណើរការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដោយដំឡើងអត្រាការប្រាក់ដល់ ៥,២៥% ចាប់ពីខែមីនា ឆ្នាំ ២០២២ ដើម្បីឆ្លើយតបទៅនឹងសម្ពាធតម្លៃខ្ពស់បំផុតក្នុងរយៈពេល ៤ ទសវត្សរ៍មក។ ការដំឡើងអត្រាការប្រាក់របស់ Fed បានជួយកាត់បន្ថយអតិផរណាប្រចាំឆ្នាំនៅសហរដ្ឋអាមេរិកពីកំណត់ត្រា ៩,១% ក្នុងខែមិថុនា ឆ្នាំ ២០២២ ដល់ ២,៥% ដូចបច្ចុប្បន្ននេះ ទោះជាយ៉ាងណាក៏ដោយ អត្រាការប្រាក់ខ្ពស់បានបង្កការលំបាកដល់អាជីវកម្មនិងប្រជាជនក្នុងការខ្ចីប្រាក់។ យោងតាមអ្នកជំនាញសេដ្ឋកិច្ច និងអ្នករៀបចំគោលនយោបាយ ចាំបាច់ត្រូវរក្សាអត្រាការប្រាក់ឱ្យខ្ពស់គ្រប់គ្រាន់ ដើម្បីទប់ស្កាត់អតិផរណា ដោយមិនធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ