ធនាគារឌីជីថលនិងការទូទាត់អេឡិចត្រូនិច៖ ផ្តើមចេញឱកាសថ្មីក្រោយពី វិបត្តិនៃជំងឺរាតត្បាត COVID-19

(VOVWORLD) -  នាថ្ងៃទី ២១ ខែឧសភានៅទីក្រុងហាណូយកាសែតវេទិកាធុរកិច្ចវៀតណាម (សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម) បានរៀបចំសិក្ខាសាលាតាមអនឡាញក្រោមប្រធានបទ “ធនាគារឌីជីថលនិងការទូទាត់អេឡិចត្រូនិច៖ ផ្តើមចេញឱកាសថ្មីក្រោយពីវិបត្តិនៃជំងឺរាតត្បាត COVID -19” ។
 ធនាគារឌីជីថលនិងការទូទាត់អេឡិចត្រូនិច៖ ផ្តើមចេញឱកាសថ្មីក្រោយពី វិបត្តិនៃជំងឺរាតត្បាត COVID-19 - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ enternews.vn)

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានវាយតម្លៃថាវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយក្តាប់តូចនៅលើពិភពលោក ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ផងដែរ។ រដ្ឋាភិបាលវៀតណាមបានចាប់ផ្តើមជាផ្លូវការដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។ ជាក់ស្តែង ជំងឺរាតត្បាតបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ចនិងសង្គម ប៉ុន្តែក្នុងទិសដៅផ្ទុយវិញនេះក៏ជាកម្លាំងចលករដើម្បីជំរុញការផ្លាស់ប្តូរជីវភាពរស់នៅនិងខឿនសេដ្ឋកិច្ចផងដែរ។

លោក Vu Tien Loc បានបន្ថែមទៀតថា មានការងារជាច្រើនដែលត្រូវធ្វើដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ក្រោយពីការីករាលដាលនៃជំងឺឆ្លងនេះ។ ភារកិច្ចសំខាន់មួយគឺធ្វើឌីជីថលបនីយកម្មនូវខឿនសេដ្ឋកិច្ចនិងធ្វើឌីជីថល បនីយកម្មនូវអង្គភាពអាជីវកម្ម ព្រមទាំងជម្រុញពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ។

តម្រូវការឌីជីថលនិង    អន្តរជាតិនីយកម្ម កំពុងក្លាយជាតម្រូវការសំខាន់ដើម្បីជំរុញការអភិវឌ្ឍអង្គភាពអាជីវកម្ម។ការធ្វើឌីជីថលនិងអន្តរជាតិនីយកម្មបានធានាធ្វើឱ្យការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងចីរភាពថែមទៀតនូវខឿនសេដ្ឋកិច្ចនិងធុរកិច្ចផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ