ធនាគារពិភពលោកដាក់សំណើរស្តីពីគោលនយោបាយទាក់ទិននឹងធ្វើកំណែទម្រង់ការធានារ៉ាប់រងសង្គម

(VOVWORLD) -នារសៀលថ្ងៃទី៥ខែមេសានៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Vuong Dinh Hue ប្រធានគណៈកម្មការបញ្ជាណែនាំមជ្ឈឹមទទួល បន្ទុកការងារធ្វើកំណែទម្រង់ប្រាក់បៀវត្ស ការធានារ៉ាប់រង់សង្គមនិងឧបត្ថម្ភធន សម្រាប់ជនមានគុណូបការៈ បានអញ្ជើញទទួលជួបជាមួយនាយកធនាគារជាតិ ធនាគាពិភពលោក (WB) ប្រចាំនៅវៀតណាម លោក Ousmane Dione ដោយផ្ទៀង ស្តាប់នូវការវិភាគនិងដាក់ចេញសំណើររបស់ជំនាញការទាក់ទិនដល់ការធ្វើកំណែ ទម្រង់គោលនយោបាយធានារ៉ាប់រងសង្គមនិងការធានារ៉ាប់រងប្រាក់សោធន។


វាយតម្លៃខ្ពស់ចំពោះការដែលធនាគារពិភពលោកនៅវៀតណាមបានម្ចាស់ការ ស្រាវជ្រាវវាយតម្លៃអំពីគោលនយោបាយធានារ៉ាប់រងសង្គមនៅ វៀតណាម ឧប នាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានចាត់ទុកថា ការវាយតម្លៃនេះពោរពេញ ទៅដោយប្រសិទ្ធភាព ជួយឲ្យរដ្ឋាភិបាល វៀតណាមបំពេញនូវគម្រោងការ ធ្វើកំណែ ទម្រង់ការធានារ៉ាប់រងសង្គម ដើម្បីដាក់ជូនការិយាល័យនយោបាយផ្តល់សេចក្តី សម្រេចនៅក្នុងសន្និ បាតមជ្ឈឹមលើកទី៧ដែលប្រារព្ធឡើងនាពេលខាងមុខ។ លោក ឧបនា យករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាល់ការសន្យារបស់ធនាគារពិភព លោកជា មូលដ្ឋានសំខាន់ ដើម្បីរដ្ឋាភិបាលវៀតណាមនឹងមានទំនុកទុកចិត្តក្នុងការនាំចេញ គោលនយោបាយថ្មី៕


ប្រតិកម្មទៅវិញ

ផ្សេងៗ