ធនាគារពិភពលោកបន្តជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម


ធនាគារពិភពលោកបន្តជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម - ảnh 1
ធនាគារពិភពលោកបន្តជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម (Image: VNA)

(VOVworld) – ធនាគារពិភពលោក (WB) បន្តជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម។ នេះគឺជាការអះអាងរបស់នាយិការ WB លោកស្រី Victoria
Kwakwa ដែលត្រូវបាននាំចេញក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់
ងារសារព័ត៌មានវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក ២០១៦។
លោកស្រី​ Kwakwa បានឲ្យដឹងថា៖ វៀតណាមបានមានការផ្លាស់ប្តូរជាច្រើន
 ក្រោយរយៈពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មី។ ពីខឿនសេដ្ឋកិច្ចកសិកម្មក្រីក្រមួយ រហូត
មកដល់ពេលនេះ វៀតណាមបានក្លាយទៅជាប្រទេសមានចំណូលមធ្យមដែល
មានខឿនសេដ្ឋកិច្ចតាមទិសទីផ្សារ។ វៀតណាមបានបើកចេញទ្វារពាណិជ្ជកម្ម
និងវិនិយោគអន្តរជាតិ កំពុងសមាហរណកម្មបណ្ដាញផលិតកម្មសកល។ កំណើន
សេដ្ឋកិច្ចរបស់វៀតណាមគួរឲ្យចាប់អារម្មណ៍។ លោកស្រី Kwakwa បានចាត់ទុក
ថា៖ ធនាគារពិភពលោកកំពុងរៀបចំយុទ្ធសាស្ត្រជាបន្តសំដៅជួយឧបត្ថម្ភវៀតណាម
ទទួលបានបណ្ដាគោលដៅសេដ្ឋកិច្ចសង្គម ២០១៦ -២០២០៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ