ធនាគារអភិវឌ្ឍន៍វៀតណាមត្រូវក្លាយទៅជាស្ថាប័នហិរញ្ញវត្ថុដ៏រឹងមាំមានការអភិវឌ្ឍន៍ចាប់រហ័សនិងនិរន្តរភាព
|
ឧបនាយករដ្ឋមន្ត្រី លោក Vuong DInh Hue |
(VOVworld)-ធនាគារអភិវឌ្ឍន៍វៀតណាម (VDB) ត្រូវអនុវត្តសកម្មភាពដើម្បី គោល
ដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ប្រទេសជាតិ។ ដើម្បីធ្វើបាន ដូច្នេះ VDB
ត្រូវក្លាយទៅជាស្ថាប័នហិរញ្ញវត្ថុដ៏រឹងមាំមានការអភិវឌ្ឍន៍ចាប់រហ័ស និងប្រកបដោយ
និរន្តរភាព។នេះជាអនុសាសន៍របស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាមលោក
Vuong Dinh Hue នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ ធនាគារអភិវឌ្ឍន៍វៀតណាម
និងប្រគល់សេចក្តីសម្រេចចិត្តតែងតាំងប្រធានក្រុម ប្រឹក្សាសមាជិកធនាគារ នាព្រឹក
ថ្ងៃទី៦មិថុនានៅទីក្រុងហាណូយ។ នៅទីនេះ លោក Vuong Dinh Hue បានស្នើរឲ្យក្រ
សួង ស្ថាប័នជាពិសេសគឺក្រសួងហិរញ្ញ វត្ថុត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការកែប្រែ
ក្របខ័ណ្ឌគតិយុត្តសម្រាប់អង្គការ និងសកម្មភាពរបស់ធនាគារ។ ស្តីពី អត្រាការប្រាក់
កម្ចី លោក Vuong Dinh Hue បានចាត់ទុកថា VDB ត្រូវយកការប្រាក់ជាបញ្ហាចម្បងនិង
ជាគោលនយោបាយ អនុគ្រោះ ពិសេសរបស់រដ្ឋ ប៉ុន្តែឃ្លាំមើលយ៉ាងម៉ត់ចត់ដើម្បីបង្កើន
ការជួយឧបត្ថម្ភ សម្រាប់តំបន់និង គម្រោង ការសំខាន់របស់រដ្ឋក្រោមការគ្រប់គ្រងរបស់
រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី។ឈរលើ មូល ដ្ឋាននោះ លោកឧបនាយក រដ្ឋមន្ត្រីក៏បាន
ស្នើរឲ្យ VDBពិនិត្យឡើងវិញនូវបញ្ជីឈ្មោះ គម្រោង ការដែលទទួលបានយន្តការអនុ
គ្រោះនេះ៕