ធនាគារអភិវឌ្ឍន៍អាស៊ីជួយឧបត្ថម្ភថវិកា ២,៥ លានដុល្លារអាមេរិក ដល់វៀតណាម ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ

(VOVWORLD) - ADB កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាម ក្នុងការជំនះពុះពារលើផលវិបាកដោយសារគ្រោះមហន្តរាយធម្មជាតិ។
ធនាគារអភិវឌ្ឍន៍អាស៊ីជួយឧបត្ថម្ភថវិកា ២,៥ លានដុល្លារអាមេរិក ដល់វៀតណាម ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ - ảnh 1 ជំនន់ទឹកភ្លៀងនៅតំបន់ភាគកណ្ដាលវៀតណាម

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តលើខ្ទង់ជំនួយចំនួន ២,៥ លានដុល្លារអាមេរិកដើម្បី ជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាម ក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់និងមនុស្សធម៌ដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតំបន់ភាគកណ្ដាលវៀតណាម។ ទន្ទឹមនឹងនេះ ADB កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីជួយឧបត្ថម្ភរដ្ឋាភិបាល វៀត ណាម ក្នុងការជំនះពុះពារលើផលវិបាកដោយសារគ្រោះមហន្តរាយធម្មជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ